តារាចម្រៀង និងសម្ដែងល្បីៗចំនួន៣រូប រួមមមានអ្នកនាង មាស សុខសោភា កញ្ញា អ៊ីវ៉ា និងកញ្ញា ញឹម ច័ន្ទថន ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយសស មុន្នីសោរាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឈន៍ និងមហាសេនាបន្ទាប់ពីពួកគេបានចូលរួមសកម្មភាពយ៉ាងសកម្មក្នុងសង្គមនាពេលកន្លងមក។
ក្នុងនោះតារាចម្រៀងអ្នកនាង មាស សុខសោភា ទទួលបានគ្រឿងឥស្សរិយយស មុន្នីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ខណៈតារាស្រីចនួន២ដួងទៀតគឺកញ្ញា អ៊ីវ៉ា និងកញ្ញា ញឹម ច័ន្ទថន ទទួលបានគ្រឿងឥស្សរិយស មុន្នីសោរាភ័ណ្ឌ ថ្នាក់មហាសេនា ។
ទន្ទឹមនឹងនោះតារាចម្រៀង និងសម្ដែងទាំង៣រូប បានបង្ហាញនូវអារម្មណ៍រំភើបរីករាយព្រមៗគ្នា ក្នុងនាមជាសិល្បករ ដែលមានភ័ព្វវាសនាបានទទួលគ្រឿងឥស្សរិយសស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ពីអង្គព្រះមហាក្សត្រ ។
ក្នុងនោះតារាចម្រៀង មាស សុខសោភា បានថ្លែងឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំម្ចាស់ជាខ្ញុំ មានសេចក្តីរំភើបរីករាយឥតឧបមា ក្នុងនាមខ្ញុំម្ចាស់ជាសិល្បករចម្រៀងមួយរូប ដែលមានភ័ព្វវាសនាបានទទួលគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត» ។
ស្រដៀងគ្នានេះ កញ្ញា អ៊ីវ៉ា ក៏បានឱ្យដឹងយ៉ាងដូច្នេះដែរថា៖ «ខ្ញុំម្ចាស់នាងខ្ញុំ ឃីន ស្រីនាថ (អ៊ីវ៉ា) ពិតជាមានមហាកិត្តិយយសក្រៃលែង ដែលថ្ងៃនេះនាងខ្ញុំបានទទួលនូវគ្រឿងឥស្សរិយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជាម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលត្រូវបានព្រះប្រថាប់ព្រះរាជលញ្ឆករ»។
ដោយឡែកតារាសម្ដែងកញ្ញា ញឹម ច័ន្ទថន ក៏បានពោលដោយក្ដីរីករាយដែរថា៖ «មហាកិត្តិយសណាស់សម្រាប់ខ្ញុំ ថ្ងៃនេះដែលបានទទួលគ្រឿងឥស្សរិយយស មុនីសោរាភ័ណ្ឌ ថ្នាក់ មហាសេនា» ។
គួរបញ្ជាក់ថា ពិធីប្រគល់ និងទទួលប្រកាសនីយប័ត្រ គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ដល់តារាស្រីទាំង៣ដួងខាងលើធ្វើឡើងក្នុងឱកាសអបអរទិវាជាតិ និងអន្តរជាតិ ៩ធ្នូ ប្រុយុទ្ធប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី០៩ ម្សិលមិញនេះ។
បើតាមតារាសម្ដែង ញឹម ច័ន្ទថន បញ្ជាក់ថា កន្លងមកនាងតែងបានចូលរួមសកម្មភាពជាមួយអង្គភាពប្រឆាំងអំពើពុករលួយក្នុងកម្មវិធីផ្សេងៗ ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយជាដើម និងសកម្មភាពជាច្រើនទៀត។ ដោយឡែកចំពោះតារាចម្រៀង មាស សុខសោភា និងតារាចម្រៀង អ៊ីវ៉ា តែងតែផ្ដល់កិត្តិយសចូលរួមស្ម័គ្រចិត្តច្រៀងនៅក្នុងកម្មវិធីនានារបស់អង្គភាពមួយនេះផងដែរ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖