ភ្នំពេញ៖ នាពេលកន្លងមកនេះ សង្គ្រាមពាក្យសម្តីរវាង ម៉ៃ សុគន្ធ និង Alex Conan Real (ចែតា) ឃើញថាដូចជាបានបញ្ចប់ទៅ វិញហើយ ដោយសារតែមើលរវាងអ្នកទាំងពីរហាក់បីដូចជាស្ងាត់រៀងខ្លួនមិនមានការវែកញ៉ែកអ្វីដូចមុនឡើយ។
ជាក់ស្តែង ផ្ទុយស្រឡះពីការគិតរបស់មហាជន ដោយពេលនេះ លោក ម៉ៃ សុគន្ធ បានសម្ងំរៀបចំពាក្យបណ្តឹងរួចរាល់អស់ហើយ ដោយទាមទារសំណង២០០លានរៀល ដោយលោកក៏បានសរសេរក្នុងហ្វេសប៊ុកបែបនេះថា៖
រវល់ប្តឹងគេហើយ បានអត់សូវបានបង្ហោះអី
ក្រៅ ពីនេះក្នុងពាក្យបណ្តឹងរបស់លោក ម៉ៃ សុគន្ធ ក៏បានបញ្ជាក់ថា ពាក្យបណ្តឹងមួយនេះ គឺប្តឹងទៅ លើម្ចាស់គណនី Alex Conan Real ពីបទបទជេរប្រមាថ បរិហារកេរ្តិ៍ និងញុះញង់ ដោយទាមទារសំណង ២០០លានរៀល ជាថ្លៃសងជំងឺចិត្តផងដែរ។
យ៉ាងណាមិញ មកទល់ពេលនេះ Alex Conan Real (ចែតា) នៅ តែមិនទាន់បានចេញមុខបកស្រាយ ចំពោះរឿងនេះនៅ ឡើយ៕
ប្រភពពីkhmerload
សូមចូលទស្សនារូបភាពខាងក្រោម៖