លោក អ្នក បានជ្រាបរួចមកហើយថា ក្រោមការសម្របសម្រួលរបស់ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ, ទំនាស់ រវាងលោក ជា ចាន់តុលា និង កញ្ញា ស៊ាន ធារី ត្រូវបានដោះស្រាយបញ្ចប់ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ។
ភាគីទាំង២ បានយល់ព្រមដោយស្ម័គ្រចិត្ត និងបានធ្វើ ឯកសារបញ្ចប់ទំនាស់ឈប់ប្ដឹងផ្ដល់គ្នាដោយមានមេធាវីចូលរួមធ្វើជាសាក្សីដឹងឮទាំងអស់គ្នា ចាប់ពីថ្ងៃនេះតទៅ ហើយពួកគេ ក៏មិនមានទំនាក់ទំនងស្នេហា និង អាជីវកម្មអ្វីជាមួយគ្នាទៀតទេ។
ជុំវិញរឿងនេះ បើតាមលោក ផែង វណ្ណៈ ដែលជាអ្នកខ្វះខ្វែង តាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់នោះ បានបញ្ជាក់ដែរថា «ក្មួយតុលា និងក្មួយ ធារី ស្ម័គ្រចិត្ត បែងចែកទ្រព្យគ្នារួចហើយ ក៏ចែកផ្លូវគ្នារកគូស្រកររៀងៗខ្លួន»។
ចំពោះលោក ជា ចាន់តុលា ក្រោយពីបញ្ចប់បញ្ហាហើយនោះ ក៏បានបង្ហោះសារបញ្ជាក់ជុំវិញរឿងនេះផងដែរ ហើយមានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលរួមបញ្ចេញមតិ ក្នុងនោះ មានអ្នកគាំទ្រម្នាក់ បានចាប់អារម្មណ៍ទៅលើខោរបស់តុលា និងធារី។
ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ «ម៉េង តាន់» បានចាប់អារម្មណ៍លើខោរសប់ពួកគេ ហើយបង្ហាញទស្សនៈរបស់ខ្លួនថា «សូម្បីខោ ក៏ស្លៀកដូចគ្នាដែរ មិនគួរណាធារីបែកឆ្វេងសោះ។ បើម៉ែរកប្រពន្ធអោយ ម៉ែសួរថា ស្រឡាញ់បែបណា ខ្ញុំនឹងឆ្លើយបែបណាក៏បាន កុំអោយតែខាងស្រីឈ្មោះ ធារី»។
ការលើកឡើងរបស់មតិខាងលើនេះ ឃើញថា ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ដោយត្រឹមរយៈពេល១ម៉ោង មានអ្នកឲ្យមេដៃប្រមាណ៣០០ និងមានអ្នកឆ្លើយតបនឹងការលើកឡើងនេះជាង២០មតិ។
ក្នុងចំណោមមតិឆ្លើយតបជាង២០នោះ ពួកគេ បានលើកឡើងថា «សំណាងហើយខ្ញុំឈ្មោះធារ៉ាកុំអីឣត់ប្តីបាត់, ខូចឈ្មោះធារីគេអស់ហើយពូ, ជាតិនេះ ធារីខ្ញុំ ប្រហែលអត់ប្ដីហើយ ស្អែកសុំម៉ែដូរឈ្មោះសិន, ស្អប់តែមនុស្សទៅបង គេឈ្មោះនឹងរាប់ពាន់អ្នក គេមិនដូចគាត់ផង វាជាអតចរិតផ្ទាល់ទេមិនមែនដោយសារឈ្មោះ,
ខូចឈ្មោះ ធារីអស់ហើយបង ឈ្មោះធារី មិនចឹងទាំងអស់ទេបង, សំខាន់ខាងប្រុស អាវមិនដូរ សោះតាំងពីដំបូង រហូតដល់ថ្ងៃបញ្ចប់, មើលខមិនបងហើយសើចចង់គាំងហើយបង។ ចំណែក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ«ម៉េង តាន់» ក្រោយលើកឡើងបែបនេះរួចមក ស្រាប់តែខំមិនម្ដងទៀត ដោយបញ្ជាក់ថា «ខ្ញុំនិយាយលេងទេ ពុកម៉ែបងប្អូន អោយខ្ញុំសុំទោស មកពីខ្ញុំគ្រើតធារីខ្វា ម្នាក់នោះពេក»៕