កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញម្ចាស់ហាងV Shop ប្ដឹងអតីតមិត្តប្រុសរបស់ខ្លួនឡើងតុលាការនោះ ហើយគេគិតថា ស្ថានការណ៍អាចនឹងតានតឹងកាន់តែខ្លាំង។
ទោះយ៉ាងណា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ស្ថានការណ៍ប្រែជាល្អប្រសើរឡើងវិញ ដោយបញ្ហារបស់ពួកគេ ត្រូវបានសម្របសម្រួលបញ្ចប់រឿងហើយ ហើយនេះក៏ជាអ្វី ដែលអ្នកគាំទ្ររបស់ពួកគេ ជាច្រើនចង់បាននោះដែរ។
ជាក់ស្ដែង បើតាមលោកផែង វណ្ណៈ បានបញ្ជាក់នៅមុននេះបន្តិចថា «ទីបំផុតបញ្ហារវាងក្មួយប្រុស ជា ច័ន្ទតុលា និង ក្មួយស្រី ស៊ាន ធារី ត្រូវបានដោះស្រាយបញ្ចប់ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៣:៣០ នាទី ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីសម្របសម្រួលទំនាស់រវាងក្មួយប្រុស ជា ច័ន្ទតុលា និង ក្មួយស្រី ស៊ាន ធារី ដោយមានមេធាវី និង មិត្តភ័ក្ដិ នៃ គូរភាគីទាំងពីរចូលរួមផងដែរ។
បន្ទាប់ពីមានការសម្របសម្រួលគ្នា ក្មួយៗទាំងពីរ បានយល់ព្រមដោយស្ម័គ្រចិត្ត និងដោយគ្មានការដាក់សម្ពាធ ឬ បង្ខិតបង្ខំ ពីភាគីណាមួយឡើយ និងបានធ្វើ ឯកសារបញ្ចប់ទំនាស់ឈប់ប្ដឹងផ្ដល់គ្នាដោយមានមេធាវីចូលរួមធ្វើជាសាក្សីដឹងឮទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅ។
ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដែលបានចំណាយពេលដ៏មានតម្លៃជួយសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់គ្នារវាងក្មួយប្រុស ជា ច័ន្ទតុលា និង ក្មួយស្រី ស៊ាន ធារី។ សូមគោរពជូនពរ ឯកឧត្តម ទទួលបានជោគជ័យថែមទៀតក្នងវិស័យយុត្តិធម៌ដើម្បីជាតិ និង ប្រជាជន»៕