សោកស្ដាយជំនួស! ប្រភព​មួយ ទម្លាយ​ពី​ទំហំ​ទឹកប្រាក់ ដែល​តុលា សុំ​ពី​អតីត​មិត្តស្រី គឺមាន​ចំនួន​ត្រឹមតែ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួចមកហើយ​ថា កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១​ម្សិលមិញ​នេះ លោក ជា ចាន់​តុលា ត្រូវបាន​អតីត​មិត្តស្រី​របស់ខ្លួន ជា​ម្ចាស់​ហាង​V Shop ឈ្មោះ ស៊ាន ធា​រី ប្ដឹង ឡើង​តុលាការ​ជាច្រើន​ករណី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​ដីកាកោះ​ចុះ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១​នោះ ឃើញថា លោក ជា ចាន់​តុលា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូល​ទោ​កាន់ អយ្យការ​អម​សលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​សាកសួរ​ពី​ដំណើររឿង ៖ លួច​ប្រាក់​ក្រុមហ៊ុន​, ធ្វើ​ឲ្យ​ខូច​ដោយ​ចេតនា​, លុបបំបាត់ ឬ​កែប្រែ ដោយ​ទុច្ចរិត​នូវ​ទិន្នន័យ​, គំរាមកំហែង​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​គូកន ពីបទ ៖ រំលោភ​លើ​លំនៅឋាន តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ស៊ាន ធា​រី ភេទ ស្រី ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ត្រូវ​អតីត​មិត្តស្រី​របស់​ខ្លួន​ប្ដឹង​នោះ លោក​ជា ចាន់ តុលា បាន​បង្ហោះ​ស្ក្រី​នស​ត ភ្ជាប់​ជាមួយ​សារ​យ៉ាង​កម្សត់​នៅ​យប់​ថ្ងៃ​ដដែល​ថា «​ពេលនេះ​ប្រពន្ធ​ជាទី​ស្រលាញ់​របស់ខ្ញុំ បាន​ប្តឹង​ខ្ញុំ​ហើយ​ដូច​អ្វីដែល​ជន​ទី​3​ថា​ចាប់​ខ្ញុំ​ដាក់គុក​5​ឆ្នាំ​អោយបាន​នោះ ឥលូវ​នេះ​គាត់​បានធ្វើ​មែនហើយ ជន​ទី​3​អើយ​ខ្ញុំ​សុំ​ខ្លាច​លោក​ហើយ ប្រពន្ធ​សម្លាញ់​ចិត្ត​បង​អើយ អូន​ដាច់ចិត្ត​ពី​បង​ម្ល៉េះ​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ស្ក្រី​នស​ត ដែល​លោក ជា ចាន់​តុលា បាន​បង្ហោះ គេ​ឃើញ ម្ចាស់​ហាង​V Shop ឈ្មោះ ស៊ាន ធា​រី បាន​ផ្ញើ​ពាក្យបណ្ដឹង​នោះ​ឲ្យ​លោក ហើយ​ប្រាប់​ថា «​គិត​មើល​ឲ្យ​ច្បា​ស់សិន​ទៅ​បង វា​គ្មាន​ចំណេញ​ទេ តា​ឡើងលើ​ហើយ លុយ​ដែល​ត្រូវ​ឲ្យ​បង​ក៏​អស់​ដែរ បើ​បង​ដឹងខ្លួន​ច្បាស់​ថា មិនអាច​បន្ត​រឿងរ៉ាវ​អី​ទេ វា​មិន​ខុសគ្នា​អី​ប៉ុណ្ណឹង​ទេ​។ អូន​សុំ​អង្វរ​បង ឈប់​យក​កំហឹង​មក​ដោះស្រាយ​បញ្ហា​ទៀត​អី​។ បទពិសោធន៍​ឈឺចាប់​ប៉ុណ្ណឹង​ហើយ មិនទាន់​គ្រប់គ្រាន់​ទៀត​ឬ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប គេ​ឃើញ​លោក ជា ចាន់​តុលា បញ្ជាក់​ទៅវិញ​ថា «​អូន​ហៅ​បង​ទៅ​សម្រួល អូន​បែរជា​ប្ដឹង​បង ទាំង​ថ្ងៃមិញ​បង​សុំ​អូន​ត្រូវ​គ្នា​វិញ តាមរយៈ​មេធាវី តែ​អូន មិន​ព្រម អូន​នៅតែ​ការពារ​ជន​ទី​៣​ទៀត ហេតុអ្វី អនុស្សាវរីយ​៥​ឆ្នាំ លុប​បាត់​ពី​ក្នុង​ចិត្ត​អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ឃើញ​លោក ជា ចាន់​តុលា បង្ហោះ​បែបនេះ ស្រាប់តែ​គណនី​ហ្វេ​ស​ប៊ុ​ក​មួយ​ឈ្មោះ «Rebeckah Chea» បាន​ទម្លាយ​ថា «​អើ ប្អូន​អើយ​កម្ម​ម្ល៉េះ​ សុខចិត្ត​បញ្ចប់​គ្រប់យ៉ាង​ហើយ យក​តែ ១៥% នៃ ១០០ ហើយ​គេ​មិន​អោយ​ហើយ គេ​ប្ដឹង​ទៀត។ បើ​បងប្អូន​គិត​ថា​ រៀង​នេះ​អយុត្តិធម៌​សុំ hashtag នេះ​រក​យុត្តិធម៌​ដល់​តុលា ប្តី​ប្រពន្ធ​នៅ​ជាមួយគ្នា​ផ្ទះ​ស្កេន​មេដៃ​គ្រប់កន្លែង ហើយ​បើ​មាន password គ្នា​ប្ដឹង​បាន​? បងប្អូន​ជួយ​ពិចារណា សុំ​យុត្តិធម៌​សម្រាប់​តុលា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​មិនដឹងថា​ទ្រព្យសម្បត្តិរបស់ម្ចាស់ហាងV Shopចាប់ដៃគូ រកស៊ីជាមួយលោក​ ជា ចាន់តុលា មាន​ចំនួនសរុបប៉ុន្មាននោះទេ។ តែ​បើ​តាម​សារ​បែកធ្លាយ​ ដែលជន​ទី៣ ចាត់ចែង​ឲ្យ​ធ្វើតាម​ខ្លួននោះ​ បាន​បញ្ជាក់ថា «ផ្ទះតម្លៃប្រហែល៨០ម៉ឺនដុល្លារ, លុយក្នុងកុងប្រហែល៧០ម៉ឺនដុល្លារ, លុយ​អីវ៉ាន់ក្នុងហាងប្រហែល២០​ម៉ឺន​ដុល្លារ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment