ងិនម៉ារ៉ាឌីនឹងជួបជាមួយSteveHarveyពិធីករលំដាប់ពិភពលោកលើវេទិកាប្រកួតបវរកញ្ញាMissUniverse ឆ្នាំ២០២១……

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់មកុដ Miss Universe របស់ប្រទេសកម្ពុជាប្រចាំ ឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី នឹងជួបជាមួយ Steve Harvey ពិធីករលំដាប់ពិភពលោកលើវេទិកាប្រកួត Miss Universe ឆ្នាំ២០២១នៅក្នុងប្រទេសអ៊ីស្រាអ៊ែល។

វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញា Miss Universe ឆ្នាំ២០២១ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃ១២ធ្នូឆ្នាំដែលនឹងចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយសម្រាប់ឆ្នាំ២០២១នេះផងដែរ អ្វីដែលកាន់តែពិសេសសម្រាប់ការប្រកួត Miss Universe ដែលកំពុងតែធ្វើឡើងនៅប្រទេសអ៊ីស្រាអ៊ែល នោះគឺការវិលត្រលប់មកកាន់វេទិកាប្រកួតបវរកញ្ញា Miss Universe សារជាថ្មីឡើងវិញ របស់លោក Steve Harvey ដែលជាពិធីករលំដាប់ពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្តមានរបស់លោក Steve Harvey ត្រូវគេជឿជាក់ថា នឹងកាន់តែធ្វើអោយឆាកវេទិកាប្រកួតបវរកញ្ញា Miss Universe ប្រចាំឆ្នាំ២០២១ កាន់តែលេចធ្លោរឡើងបន្ថែមទៀត បន្ទាប់ពីអវត្តមានរបស់លោកក្នុងការប្រកួតបវរកញ្ញា Miss Universe កាលពីឆ្នាំមុន ដោយសារបញ្ហាជំងឺឆ្លងរាលដាលកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការវិលត្រលប់មកវិញ ជាពិធីករនៅលើវេទិកា ប្រកួតMiss Universe ឆ្នាំ២០២១ គឺជាឆ្នាំទី៦ហើយដែលលោក Steve Harvey ធ្វើជាពិធីករសម្រាប់កម្មវិធីប្រកួត Miss Universe ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់មកុដ «Miss Universe Cambodia» ឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី នាងជាតារាបង្ហាញម៉ូត ដែលមិនត្រឹមតែមានរូបសម្រស់ស្រស់សោភាប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងមានអាជីពជាតារាសម្តែង និងជាពិធីការិនីផងដែរ។ តារាស្រីរូបនេះ គឺជាបេក្ខភាពលេចធ្លោចាប់តាំងពីផ្តើមនៃកម្មវិធីប្រកួត។ នាងមានអាយុ២២ ឆ្នាំកម្ពស់ ១,៦៥ម៉ែត្រ ទម្ងន់ ៤២គីឡូក្រាម និងមានទំហំទាំង៣ ៣២,២៣,៣៤ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ឆ្នាំ២០២១នេះ គឺជាឆ្នាំទី៧០នៃការប្រកួតបវរកញ្ញា Miss Universe ហើយម្ចាស់មកុដបវរកញ្ញា Miss Universe ឆ្នាំ២០២០នាង Andrea Meza នឹងចូលរួមបំពាក់មកុដទៅអោយម្ចាស់ជ័យ លាភីឆ្នាំ២០២១នេះ នៅចុងបញ្ចប់នៃកម្មវិធី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​តារា​ញូស៍​

Related posts

Leave a Comment