មើលសឹងតែមិនស្គាល! ឃើញ មាស សុខសោភា  ស្លៀកឈុតសត្វបក្សីទទួលការចាប់អារម្មណ៍ខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធាភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា មាស សុខសោភា ថ្វីបើពេលមានវ័យរាងជ្រេបន្តិចមែន តែជាតារាចម្រៀងចាស់វង្សារូបនេះនៅតែរក្សាបានភាពល្បីល្បាញ ដែលគ្រប់គ្នាចាត់ទុកនាងជា តារាស្រីសម្លេងស្រទន់ផ្អែម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មាស សុខសោភា ត្រូវបានគេស្គាល់ច្បាស់តាមរយៈ បទចម្រៀងពីរោះៗរបស់នាង ដែលសឹងគ្រប់បទតែងតែមានការគាំទ្រ និងសរសើរពីសម្លេងរបស់នាង។ ក្រៅពីភាពល្បីល្បាញខ្លាំងក្នុងវិស័យចម្រៀង អ្វីដែលពិសេស បច្ចុប្បន្ននេះ នាងមើលទៅកាន់តែមានសម្រស់ស្រស់ស្អាតប្លែកជាងពីមុនថែមទៀតផង។ ម្យ៉ាងគ្រប់ពេលដែលតារារូបនេះ បញ្ចេញបទថ្មីម្ដងៗតែងតែស្លៀកនូវឈុតសម្លៀកបំពាក់ថ្មីប្លែក អមជាមួយការរចនាច្នៃម៉ូតយ៉ាងប្រណីត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង អ្វីដែលធ្វើអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍ទៀត កាលពីព្រឹកមិញនេះ មាស សុខសោភា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមផ្ទាល់ដោយក្នងនោះកញ្ញា មាស សុខសោភា បានតុបតែងខ្លួនស្លៀកឈុតតំណាងឲ្យសត្វបក្សីពណ៍ស ហើយឈុតមួយនោះបានរំលេចឡើងយ៉ាងស្អាត និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ មាស សុខសោភា ភ្ជាប់មកជាមួយសំណេរថា៖ “ពេលខ្លះក៏ចង់មានស្លាបដើម្បីហោះហើរទៅគ្រប់ទីកន្លែងដែលគា្មនសេចក្តីទុក្ខនិងក៏មិនចង់មានញ្ញាណធ្វើអោយខ្លួនឯងឈឺចាប់និងចងចាំនោះឡើយ”។ បន្ទាប់ពីនាងបានស្លៀកឈុតមួយនេះ គេសម្លឹងឃើញសម្រស់តារារូបនេះ រឹតតែស្រស់សោភា លេចធ្លា ជួយបង្កើនសម្រស់នាងឲ្យស្រស់ស្អាតដូច្នោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពមួយបានបង្ហើបថា ការស្លៀកឈុតដ៏ប្លែកមួយនេះ គឺ មាស សុខសោភា សម្ដែងក្នុងបទចម្រៀងថ្មីរបស់នាងក្នុងផលិតកម្ម រៀម ដែលគេដឹងថា ជារបស់ស្រ្តីវ័យក្មេងសម្បូរទ្រព្យអ្នកនាង នួន សុន្ទរី ហៅស្រីអូន។ បទចម្រៀងមួយបទនេះ ត្រូវបានផលិតករសម្រិតសម្រាំងធ្វើយ៉ាងពិសេសទៀតផងសម្រាប់ផលិតកម្មមួយនេះ។ ទោះបីជាយ៉ាងណា នៅមិនទាន់ដឹងថា ជាបទចម្រៀងអ្វីនៅឡើយទេ៕
ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment