រឿងរ៉ាវរបស់ម្ចាស់ហាងV Shop បោះបង់ស្នេហា ដែលសាងជាមួយគ្នាជិត៥ឆ្នាំ ហើយទៅស្រវាចាប់លោកគ្រូជោគជ័យ ប៊ុន ផាក បានក្លាយជាប្រធានបទដ៏រសើបរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ធ្វើការជជែកវែកញែកហូតមកដល់ពេលនេះ។
ស្របពេលរឿងនេះ កំពុងតែក្ដៅគគុកនោះ ស្រាប់តែអ្នកលេងបណ្ដាញសង្គមជាច្រើន មានការចាប់អារម្មណ៍ទៅលើវីដេអូ ចាស់របស់ម្ចាស់ហាង V Shop ដែលលើកឡើងពីសកម្មភាព ចំណង់ចូលចិត្ត របស់អ្នកមាន និងអ្នកក្រនោះ។
នៅក្នុងវីដេអូ ដែលម្ចាស់ហាងV Shopបង្ហោះកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នោះ បានលើកឡើងប្រៀបធៀបពីសកម្មភាពអ្នកមាន និងអ្នកក្រ ថា ទី១, អ្នកមាន ចូលចិត្តអានសៀវភៅ តែអ្នកក្រ ចូលចិត្តមើលរឿងភាគ។ ទី២, អ្នកមានចូលចិត្តដាក់ទុន, អ្នកក្រចូលចិត្តសន្សំ។
ក្រោយពីមានការលើកឡើងបែបនេះ ស្រាប់តែអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ចូលទៅបញ្ចេញមតិព្រោងព្រាត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយក្នុងចំណោមមតិជាច្រើននោះ ពួកគេ បានលើកឡើងថា «អ្នកមើលគាត់ Live ខោអាវច្រើនតែអ្នកក្រ,
អ្នកក្រគេសន្សំលុយម៉េចក៏គេថ្លៃថ្នូរដែរ មិនដូចអ្នកអានសៀវភៅខ្លះ ល្អតែពេលអាន ការប្រព្រឹត្តមិនល្អ ទ្រឹស្ដីមកចង់បានតែលុយគេ និយាយរួមគឺបោកប្រាស់ ខ្ញុំជួបអស់ហើយចែអើយ, ខ្ញុំក្រដោយសារមើលលចែឯង Live លក់នឹង, ក្រដោយសារ ទម្លាក់លេខបូកទីតាំងញឹកពេក,
និយាយចេញមកហ្នឹង នាងឯងចង់បង្ហាញខ្លួនឯងថា ជាអ្នកមានព្រោះតែអានសៀវភៅហើយជោគជ័យដូចគ្រូជោគជ័យរបស់នាងឯងមែន ទើបតែមានទ្រព្យប៉ុណ្ណឹងចង់រិះគន់វណ្ណៈក្នុងសង្គម? រៀនពីសីលធម៌សង្គមឡើងវិញទៅនាង, ក្រមកពីទិញអីវ៉ាន់ផេកចែនឹង បើមិនមានអ្នកក្រទិញអីវ៉ាន់ ស្មានអ្នកមានលុយថ្ងៃនឹងអី .សៀវភៅមើលនឹងរៀនអនុវត្តដើរផ្លូវល្អល្អផង កុំរៀនហើយយកទៅដើរផ្លូវមិនល្អអោយគេជេរគ្រប់គ្នាចឹង។,
ខ្ញុំមើលរឿងភាគ តែមើលតែចំណុចល្អដែលគេលេងរឿង អត់ដែលបោះបង់អ្នកចាស់ដែលកម្សត់កម្រ យកអ្នកថ្មី ដែលទើបនឹងស្គាល់ នោះទេយល់ មើលរឿងគឺគេមើលអត្ថន័យសាច់រឿង រឿងខ្លះវាអប់រំមនុស្សអោយស្គាល់អ្វីគួរធ្វើ និងមិនគួរ យល់, កុំបង្អាប់អ្នកក្រអីអូនខ្លាចថ្ងៃណាមួយយើងធ្លាក់ខ្លួនក្រីក្រយើងគ្មានលុយទិញសៀវភៅមើលផងក៏ថាបាន»។
ក្រៅពីអ្នកលេងបណ្ដាញសង្គមជាច្រើនចូលរួមបញ្ចញមតិនោះ ងាកមក អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រតិកម្មដែរថា «ហើយអ្នកមានដូចរូបអូនចូលចិត្តលេបទ្រព្យ ដែលសន្សំរួមគ្នា ហើយអ្នកក្រដែលអូននិយាយថា ចូលចិត្តសន្សំលុយ 1$ 2$ ណឹង គឺទុកយកទៅទិញខោអាវអូនឯង
ហើយអ្នកមាន ដែលអូននិយាយថា ចូលចិត្តអានសៀវភៅមិន ចូលចិត្តមើលរឿងភាគ មិនស្តាប់ចម្រៀងSad មិនdrama ណឹងគឺជាអ្នកអោយយោបល់អូនលួចផ្ទេរប្រាក់ចេញពីកុងរួមជាមួយសង្សារចាស់»៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖