រាជធានីភ្នំពេញ ៖ ពិតណាស់ គូស្វាមីភរិយា តារាចម្រៀង សួស វីហ្សា មួយរយៈចុងក្រោយនេះ មហាជនសម្គាល់ឃើញ អ្នកទាំងពីរឡើងកូដស្រើតៗ ខណៈ ជីវិតរស់នៅក៏កាន់តែមានសុភមង្គល ប្រជាប្រិយភាពហក់ឡើងខ្ពស់ រីឯមុនជំនួញវិញ ក៏ជោគជ័យមិនធម្មតាប៉ុន្មានដែរ ជាពិសេសថែមទៀតនោះ គឺ រូបនាងនិងស្វាមី ហាក់កាក់កបនឹងការរកស៊ីខ្លាំងណាស់ ដែលពេលនេះ រូបនាង ទិញមាសពេជ្រចូលស្ទើររាល់សប្តាហ៍។
យ៉ាងណាមិញ ក្រោយមានជីវភាពធូរធានិងកាក់កបដូច្នេះ នៅសុទ្ធៗ ស្រាប់តែ តារាចម្រៀងស្រីរូបនេះ នឹកឃើញដល់ លោកគ្រូ និងអ្នកគ្រូរបាំរបស់ខ្លួន ដែលបានបង្ហាត់ដុសខាត់សមត្ថភាព និងទេសកោសល្យខ្លួន តាំងពីនៅក្មេង ហើយជីវភាពគ្រួសារនៅក្រក្រី ព្រោះដោយសារតែវត្តមានសិល្បៈ ទើបធ្វើឲ្យ រូបនាងអាចមានអ្វីៗដូចសព្វថ្ងៃនេះ។
ជាក់ស្តែង ក្នុងនោះ តារាចម្រៀង សួស វីហ្សា បានបង្ហោះសារបញ្ជាក់យ៉ាងដូច្នេះថា ៖
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖