គេនៅចាំបានថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ មានករណីឆ្ល,ងចរន្តអគ្គិសនីនៅក្នុងអគារផ្សារទំនើបអាស៊ីផ្លាហ្សា និងភោជនីយដ្ឋានអេលីត ជាន់ក្រោមដី ដែលមានទីតាំង ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបបណ្តាលឲ្យថប់ដង្ហើមស្លា,ប់មនុស្សចំនួន៣ នាក់ និងរបួ,សម្នាក់។
ជន,រង,គ្រោះរហូតដល់បាត់បង់ជីវិតទាំង៣នាក់នោះ រួមមាន ១.ឈ្មោះ អ៊ឹង ស៊ឹម ភេទប្រុស អាយុប្រហែល ៤២ ឆ្នាំ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល មុខរបរសន្តិសុខក្លឹប អេលីត(ដល់ពេទ្យខេត្តស្លា,ប់), ទី២. ឈ្មោះ ធី មេសា ហៅក្រៅចិត្ត ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិ កន្ត្រក សង្កាត់ស្វាយដង្គ មុខរបរសន្តិសុខ ស្លា,ប់នៅកន្លែងកើតហេតុ, ទី៣. ឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិខ្នា សង្កាត់ជ្រាវ មុខរបរអ្នកចំរៀង ស្លា,ប់នៅកន្លែងកើតហេតុ។
លុះនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ស្រាប់តែគេប្រទះឃើញគណនីហ្វេសប៊ុកមួយឈ្មោះ «E’Ly Za» បានបង្ហោះវីដេអូ ពិធីរៀបមង្គលការឲ្យវិញ្ញាណជន,រង,គ្រោះឈ្មោះឈឿន សំណាង ជាមួយវិញ្ញាណមនុស្សស្រីម្នាក់ ដោយដាក់Captionថា «ធ្វើតាមបំណងហើយសូមដោះលែងបងខ្ញុំនិងគ្រួសារខ្ញុំទៅ»។
តាមរយៈវីដេអូខាងលើនេះ គេមិនទាន់ដឹងរឿងច្បាស់ឡើយ តែបើតាមខំមិនមួយ បានសង្ខេបរឿងនេះថា «ខ្ញុំសូមសម្រាយខ្លីៗ គឺព្រាយ ក្រឡាភ្លើង នៅចាំក្លឹបនឹង វា អ្នកអោយភ្លើ,ងឆេះក្លឹប ដើម្បី យកម្នាក់ប្រុសនឹង មុនបូជាសព វា បន្លំចូល រូប មិត្តភក្តិ ហើយកុហក,ថា ជាព្រលឹងម្នាក់ប្រុសតាមពិត គឺព្រាយនឹង ហើយវានិយាយ ថា បើមិនធ្វើពិធីរៀបការអោយវាទេ វានឹង មិនដោះលែងព្រលឹងម្នាក់ប្រុសនឹង អោយចាប់ជាតិទេ ហើយវានឹង ស,ម្លាប់ក្នុងគ្រួសារខាងប្រុសម្តងមួយៗ
ហើយមុនបូជា លោកដែលបួស មុខភ្លើង (មិនសូវច្បាស់) គាត់មើលឃើញ ថា អ្នកចូល នឹងមិនមែនព្រលឹងម្នាក់ប្រុសទេ គាត់ឃើញព្រលឹងម្នាក់ប្រុសឈរ យំ ហើយស្រែកច្រៀង ទាំង ទឹក,ភ្នែកអោយ មីខ្មោចនឹងរាំ ចង់ជួបគ្រួសារ ជួបប្រពន្ធតែវា មិនព្រម ខ្មោ,ចនឹង ឈ្មោះភា វាថា វាស្រលាញ់ម្នាក់ប្រុសនឹងយូរហើយ ហើយ វាថា មិត្តចែ(ស្រី) នឹង កៀកកើយ ស្និតស្នាល មកយូរហើយវាខឹង វាដល់ពេលវាយកហើយ»។
បើតាមលោកគ្រូមហាជំ បានសង្ខេបរឿងនេះដែរថា «ប្អូនប្រុសម្នាក់នោះ ជាអ្នកចម្រៀង ហើយមានគ្រោះ,ថ្នាក់ឆេះក្លឹបក្រោមដីហ្នឹងនៅឯសៀមរាបនោះ ក៏បានបង់បង់ជីវិត។ ពេលបាត់បង់ជីវិតទៅថ្ងៃបូជានោះ មានវិញ្ញាណមួយ បានចូលសណ្ឋិតអ្នកទៅចូលរួមបុណ្យនោះ ហើយក៏បាននិយាយថា គេស្រឡាញ់បុរសហ្នឹង ឥឡូវគេមកយកហើយ ហើយសូមរៀបការឲ្យគេ។
លោកគ្រូបន្តថា បើមិនរៀបការឲ្យគេទេ គេនឹងយកមនុស្សនៅក្នុងក្រុមគ្រួសារប្អូនប្រុសជាអ្នកចម្រៀងនោះម្ដងមួយឲ្យអស់ ហើយគេថា ព្រាបក្រឡាភ្លើង។
ជុំវិញរឿងនេះ លោកគ្រូ បានបញ្ជាក់ថា ព្រាបក្រឡាភ្លើង មិនដែលយាយីជាមួយនឹងមនុស្សលោកយើងទេ ព្រាបក្រឡាភ្លើង យាយីតែជាមួយស្ត្រី ដែលទើបសម្រាលកូន ហើយជាមួយរឿងផ្សេង មិនពាក់ព័ន្ធទេ។
លោកគ្រូ បន្តថា ករណីបុរសនៅខេត្តសៀមរាបនេះ គឺជាករណីមួយ ពីព្រោះនៅកន្លែងគាត់ធ្វើការនៅក្នុងក្លឹបហ្នឹង បើតាមផ្លូវក្នុងបំភ្លឺ មានមនុស្សដែលធ្លាប់ស្លា,ប់នៅទីនោះ ហើយក្លាយជាជើងកប។ ពាក្យថា ជើងកបនេះ គឺនៅតាមស្ពាន តាមផ្លូវ កន្លែងណាក៏វានៅដែរ ហើយវាស្លា,ប់ដោយតៃហោង។ ស្លា,ប់ហើយព្រលឹងវិញ្ញាណវា ចាំយកអ្នកដទៃ ពេលអ្នកដទៃទៀតស្លា,ប់ដែរ បានព្រលឹងនោះ ចាកចេញទៅ។
លោកគ្រូបន្តថា ករណីប្អូនប្រុសម្នាក់នៅសៀមរាប ក៏ជាករណីដូច្នេះដែរ គឺជើងកប មិនមែនព្រាយ ក្រឡាភ្លើងទេ។ ជើងកបនោះ បានមកយកប្អូនប្រុសនោះឲ្យស្លា,ប់ទៅហើយឲ្យប្អូនប្រុសហ្នឹងមកកាន់កន្លែងហ្នឹងដដែល ហើយជើងកបនោះ គេក៏ចេញទៅ។
លោកគ្រូបញ្ជាក់ថា អ្នក ដែលមកចូលរូបនោះ មិនមែនជាព្រាយហ្នឹងទេ ជាពពួកអមនុស្ស ដែលឆ្លៀតឱកាស ហើយចង់ទទួលនូវសំណែន ក៏ចូលសណ្ឋិតក្នុងរូបអ្នកផ្សេងមក ឲ្យទៅជាអញ្ចឹងទៅ ហើយបើក្រុមគ្រួសារនេះ រៀបមង្គលការឲ្យសពខ្លួនទៅដល់ពួកអមនុស្ស ដល់ពួកជើងកបនោះទៀត វាធ្វើឲ្យគាត់មិនអាចទៅចាប់ជាតិបាន។
ជាមួយគ្នានេះ លោកគ្រូ បានសម្ដែងការអាណិតចំពោះបុរស,រង,គ្រោះនោះ ហើយលើកជាសំណួរថា ហេតុអ្វី បានក្រុមគ្រួសារសព សុខចិត្តរៀបការវិញ្ញាណដ៏បរិសុទ្ធរបស់កូនចៅទៅឲ្យពួកខ្មោច ពួកព្រាយ ដល់ពេលអញ្ចឹងធ្វើឲ្យវិញ្ញាណអ្នកស្លា,ប់ទៅមិនបានទៅចាប់ជាតិ ដោយនៅវិលវល់ជាមួយខ្មោច ជាមួយព្រាយហ្នឹង៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖