លោកជំទាវ ហ៊ុន ស៊ីណាត នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ បានទទួលកាដូ ជាខ្សែកពេជ្រ ពីលោក ជិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ដែលមានតម្លៃរហូតដល់ទៅជិត៤ម៉ឺនដុល្លារឯណោះ។
ជាការអរគុណចំពោះទឹកចិត្តដ៏ប្រពៃនេះ លោកជំទាវ បានលើកឡើងថា «សូមអរគុណច្រើននូវទឹកចិត្តរបស់កូនជូនដល់ម៉ែ សូមឲ្យកូនជួបតែសេចក្ដីសុខសេចក្ដីចម្រើន។» ចំណែក លោកអ៊ឹម ជីវ៉ា បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលថា «Wow កូនសូមអបអរសាទរអ្នកម្ដាយជំទាវ ហ៊ុន ស៊ីណាត ដែលបានទទួលការដូខ្សែកពេជ្រតម្លៃ ជិត ៤ម៉ឺនដុល្លារ ពី លោកជិនសំណាង ម្ចាស់ហាងពេជ្រ CSNJ»។
លោកអ៊ឹម ជីវ៉ា បានបន្តថា «លោក ជិន សំណាង ម្ចាស់ហាងពេជ្របាននិយាយថា លោកជូនកាដូដល់អ្នកម្តាយគឺគ្មានគោលបំណងណាមួយឡើយ ដោយលោកគោរពស្រលាញ់លោកជំទាវខ្លាំងពេក ព្រោះឃើញលោកជំទាវម៉ែ ហ៊ុន ស៊ីណាត ជួយដល់ប្រជាពលរដ្ឋគ្រប់ពេលមិនដែលខានឡើយ ណាមួយចង់បង្ហាញពីពេជ្រ ដែលល្អលេខ១ ពេជ្រច្នៃដោយជាងចំណានពីបរទេស។
លោក ជំទាវ ហ៊ុន សុំណាតក៏បានមានប្រសាសន៍ថា ថ្ងៃនេះរំភើបណាស់ខ្ញុំ បានទទួលកាដូ ខ្សែកពេជ្រ ពីកូនប្រុស ជិនសំណាង និងភរិយា ម្ចាស់ហាងពេជ្រ CSNJ ដែលមានតម្លៃ 32471$ ខ្ញុំមិនដឹងមានពាក្យអ្វីក្រៅតែពីការអរគុណកូនប្រុសកូនស្រីទេ សូមថ្លែងអំណរគុណទឹកចិត្តដ៏ធំធេងរបស់កូនប្រុសនិងកូនស្រី។ ម្យ៉ាងទៀតកន្លងមកកូនក៏បានធ្វើគ្រឿងពេជ្រដល់បវរកញ្ញាតំណាងកម្ពុជាដែរ
សូមគោរពជូនពរដល់កូន ជិន សំណាង ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អប្រាជ្ញាឈ្លាសវៃ និងសូមបានជោគជ័យគ្រប់ប្រការ»៕