ដឹងតែផ្ទុះទៀតហើយ!គ្រាន់តែMVបទចម្រៀងថ្មី អ៊ីណូជះលុយដល់ទៅរាប់ម៉ឺនដុល្លារ…….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ ពិតណាស់ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម សាន់ដេ លោក អ៊ីណូ នាពេលថ្មីៗនេះ បានបង្ហើប ក្នុងការត្រៀមចេញ MV បទចម្រៀងថ្មី ដែលមហាជនទន្ទឹងរង់ចាំ និងមើលឃើញថា ចម្រៀងនេះ មានលក្ខណៈបែបបុរាណ ព្រោះតែលោកចង់អភិរក្ស និងលើកតម្កើងផ្នែកសិល្បៈបុរាណ ក្នុងនោះ បទចម្រៀងមួយបទនេះ មានចំណងជើងថា ការពារ (The Guardian)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈបទសម្ភាសន៍ជាមួយ ផ្ទះតារា តារាចម្រៀងសំឡេងស្អក អ៊ីណូ បានទម្លាយឱ្យដឹងថា លោកធ្វើចម្រៀងនេះឡើង ដើម្បីលើកស្ទួយដល់សិល្បៈ និងវប្បធម៍បុរាណ ណាមួយលោក​ក៏ចង់ដាស់សតិដល់យុវជនសម័យថ្មីផងដែរ។ ម្យ៉ាងវិញទៀត លោកថា ធ្លាប់តែធ្វើបទចម្រៀងផ្នែកសម័យ និងមនោសញ្ចេតនា ក្នុងនោះ លោកចង់ផ្តល់ភាពប្លែកភ្នែក ប្លែកអារម្មណ៍ដល់មហាជនខ្មែរ ដែលជាការនិពន្ធរបស់លោកផ្ទាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការរៀបរបស់ អ៊ីណូ មានបង្កប់បញ្ចូលនូវទម្រង់សំឡេងបុរាណ ស្រឡៃ ស្នែង និងរនាត។ មួយវិញទៀត ចំពោះឈុតសម្លៀកបំពាក់របស់លោកប្រើប្រាស់ នៅក្នុងបទចម្រៀងនេះ គឺលោកប្រើទាំងសម័យ និងបូរាណ។ ់ចំណែកឯ MV ចម្រៀងនេះ មានរយៈពេល ៣ ទៅ ៤ នាទីជាង ក្នុងនោះ បើតាមការបង្ហើបប្រាប់លោក អ៊ីណូ ចំពោះចម្រៀងនេះ​ លោកបានចំណាយថវិកាផ្ទាល់ខ្លួនរហូតទៅ ជិត ២ម៉ឺនដុល្លារអាមេរិក។ ហើយបទចម្រៀងដែលមានចំណងជើងថា ការពារ ឬ The Guardian ត្រៀមបញ្ចេញឱ្យមហាជនទស្សនា យ៉ាងហោចណាស់មុនថ្ងៃទី២៥ ខែធ្នូ ពោលគឺមុនបុណ្យគ្រិស្តម៉ាស៕
ប្រភពពី​khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Related posts

Leave a Comment