អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីកញ្ញា តេង ស៊ីណាត ហៅអាជី នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសដំណឹងថា «សយទាំងព្រឹកបាត់លុយអស់ជាង៣ម៉ឺន$ មិនដឹងបាត់ទៅណាទេ»។
នៅពេលឃើញអាជី ប្រកាសដំណឹងបែបនេះ ស្រាប់តែមានមតិមួយចំនួនចូលទៅខំមិនបែបឌឺដង ចំអកថា «រឿងថ្មីចែសម៉ង, កុំស្ដាយអីលុយប៉ិននឹងកាកលុយចែជីងឯទេ, ព្រឹកមិញខ្ញុំរើសលុយបាន៣ម៉ឺនរៀលនៅមុខផ្សារ, សំបូរសាច់រឿងថ្មីៗរហូត, ដូចមិនជឿសោះបាត់ស្រួលៗមេស បើបិទទ្វារមនុស្សមិននៅជឿខ្លះ»។
ជាការឆ្លើយតប អាជី បានបញ្ជាក់ទៅវិញថា «គិតទៅមនុស្សមួយចំនួនចូលចិត្តសើចចំអកគេណាស់នៅពេលគេមានទុក តែប្រយ័ត្នណាកម្មពៀរមានពិតមិនចាំជាតិក្រោយទេ»។
អាជីបន្តថា «ខ្ញុំមានទុកបែបជានាំគ្នាជាន់ខ្ញុំ នាក់ខំមិនមួយចំនួនតូចគាត់ខំមិនមិនចេះគិត ខ្ញុំបាត់លុយមេន តែបែបជានិយាយថា ខ្ញុំចង់ល្បីទៅវិញ មុននឹងនិយាយថា ខ្ញុំលេងសើចកុហកចង់បានlikeច្រើន ជួយចូលទៅមើលពេលខ្ញុំឡាយម្ដងៗផងថាតើអ្នកមើលឡាយខ្ញុំធម្មតានឹងប៉ុន្មាននាក់ ខ្ញុំឡាយលក់ឡេអ្នកមើលខ្ញុំរាល់ដងជា10k ហេតុអីខ្ញុំត្រូវយករឿងចឹងមកលេងសើចមនុស្សអើយមនុស្សហេតុអីជាន់តែខ្មែរគ្នាឯង»។
ជាមួយគ្នានេះ មានមតិមួយលើកឡើងថា «បន្តិចទៀតឡាយបកស្រាយ»។ ជាការឆ្លើយតប អាជី បានបញ្ជាក់ទៀតថា «អូនអើយអូនគេមិនទំនេរយករឿងចឹងមកលេងទេ ហើយមុនអូននិយាយអីជួយបើកភ្នែកមើលផងចែឡាយម្ដងៗអ្នកមើលជាង10k រឿងលុយចែបាត់មែនអូន ចែមិនយករឿងចឹងមកលេងសើចទេ»៕