ហ្វីលីពីន៖ តារាសម្ដែងស្រីកំពូលសម្រស់ប្រចាំប្រទេស ហ្វីលីពីន Marian Rivera និង ស្វាមី លោក Dong Dantes ត្រូវបានគេប្រទះឃើញកាលពីយប់ថ្ងៃទី ៦ ខែធ្នូ នៅ អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino Terminal 3 ។
ដោយ Marian និង Dong កំពុងធ្វើដំណើរទៅ កាន់ប្រទេសអ៊ីស្រាអែលសម្រាប់កម្មវិធី Miss Universe 2021 លើកទី 70 ដែល Marian នឹងក្លាយជាចៅ ក្រមម្នាក់នៅ ក្នុងកម្មវិធីប្រកួតប្រជែងលំដាប់ពិភពលោកនេះ ។
ក្នុងនោះ Marian ក៏បានចែករំលែករូប Selfie របស់នាង និង Dong នៅ ខាងក្នុងយន្តហោះ ខណៈពេលដែលកំពុងរង់ចាំការហោះហើរ ដើម្បីចែករំលែកទៅ ឲ្យបណ្ដាអ្នកគាំទ្របានតាមដានពីសម្មភាពក្នុងអំឡុងពេលធ្វើបេសកម្ម ដែលត្រូវបានជ្រើសរើសជាចៅ ក្រមគណៈកម្មការ នៅ ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល ឆ្នាំ២០២១នេះផងដែរ។
ប្រភពពីkhmerload
សូមទស្សនារូបភាពខាងក្រោម៖