កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនមានការចាប់អារម្មណ៍ខ្លាំង ក្រោយឃើញវីដេអូ លោក ប៊ុន ផាក ហៅគ្រូជោគជ័យ បានភាពស្និទ្ធស្នាលជាមួយបុរសម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Khan Dane» ដោយមានការសង្ស័យថា ពួកគេមានទំនាក់ទំនងស្នេហានឹងគ្នានោះ។
ក្រោយមហាជនមានការចាប់អារម្មណ៍បែបនេះនោះ ក៏មានគេហទំព័រមួយចំនួន យករឿងនេះទៅចុះផ្សាយ បង្កការចាប់អារម្មណ៍បន្ថែមទៀតផងដែរ។ ពេលឃើញបែបនេះ អ្នកលេងបណ្ដាញសង្គមមួយចំនួន ដែលកំពុងតែស្អប់លោកគ្រូជោគជ័យផងនោះ នាំគ្នាបញ្ចេញយោបល់ ដៀមដាម ផ្លែផ្កា ចំអកឡកឡើយឲ្យ។
ងាកមកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ « Khan Dane» ដែលត្រូវបានគេដាក់ការសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយលោកប៊ុន ផាក នោះ ពេលឃើញអ្នកលេងបណ្ដាញសង្គមមួយចំនួនគិតអវិជ្ជមានបែបនេះនោះ លោកក៏បានបង្ហាញភាពអស់សង្ឃឹមជាខ្លាំង។
បង្ហោះភ្ជាប់ជាមួយរូបថត១សន្លឹកនៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ លោកបានបង្ហាញអារម្មណ៍ដូច្នេះថា «ការពិតវាស្ថិតនៅលើយើងនឹងមនុស្សដែលនៅជុំវិញខ្លួនយើងថាយើងជាមនុស្សបែបណា ខ្ញុំពិតជាអស់សង្ឃឹមនឹងប្រជាជនរបស់ខ្ញុំណាស់ ដែលចូលចិត្តកាត់ក្ដី និងវាយតម្លៃមនុស្ស ទាំងដែលយើងមិនទាន់បានដឹងច្បាស់ថា គេជាមនុស្សបែបហ្នឹងឬអត់ ឃើញច្បាស់ចាំញាក់ចិញ្ចើម សង្គមតែស្ករនិងសង្គមជាន់ពន្លិចរបស់ប្រទេសយើងគឺកាន់តែរីកចម្រើនខ្លាំងហើយ»។
តាមរយៈនេះ មានការលើកទឹកចិត្តលោកថា «ស៊ូៗប្រូ ខ្យល់បក់ម្តងនេះធំណាស់, រឿងល្អមិនដែលចេះចែករំលែកទេ តែបើអារឿងផ្ទះគេ ចេះនោះចេះមនុស្សសព្វថ្ងៃ ទាំងពីមានFacebookមក, រឹងមាំបង កុំខ្វល់បង កុំយកក្ដីសុខរបស់បងទៅស្ដាប់ប្រភេទមនុស្សទាំងអស់នោះពេកអី, សង្គមមាត់មនុស្សឥលូវគួរអោយខ្លាចណាស់ សំខាន់ត្រូវតែរឹងមាំឡើង»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ស្របពេលមនុស្សជាច្រើនគិតអវិជ្ជមានលើលោក ប៊ុន ផាក ហៅគ្រូជោគជ័យនោះ បុរសខាងលើ បានបង្ហោះរូបថតបង្ហាញសកម្មភាពមនុស្សធម៌ជាច្រើន ហើយលើកសរសើរលោកប៊ុន ផាក ថា «គាត់ជាបុរសម្នាក់ ដែលតែងតែ ចែករំលែកចំណេះដឹង លើកទឹកចិត្ត ពាក្យល្អៗ អត្ថបទល្អៗ ដល់សង្គម… កន្លងមក (ហើយគាត់មិនដែលនិយាយថា គាត់ ជាមនុស្សជោគជ័យ ឬគ្រូជោគជ័យដូចគេទេ គាត់ត្រឹមជាអ្នកចែករំលែក ធម្មតា)
ទោះបីគាត់ពេលនេះ គាត់ បានជ្រួលខ្លួនជាប់ឈ្មោះក្នុងរឿងមិនល្អ! មនុស្សមួយចំនួនធំ ចង់ឲ្យគេគិតល្អមកមើលខ្លួន យោគយល់ និងអធ្យាស្រ័យមកលើខ្លួន …ពេលខ្លួនធ្វើអ្វីមួយនាំឲ្យមានកំហុស តែពេលឃើញគេធ្វើខុស ខ្លួនឯងចូលចិត្តជាន់គេ ចូលចិត្តសើចចំអកគេទៅវិញ ហើយរឿងខ្លះមិនទាន់ដឹងស ឬខ្មៅផង ក៏អាចកាត់ក្ដីបានទៀត ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ ស ឬក៏ខ្មៅគង់តែដឹងនៅថ្ងៃណាមួយ
ការសម្រេចចិត្តវាយតម្លៃលើនរណាម្នាក់លឿនពេករបស់អ្នកក្នុងបណ្តាញសង្គមគឺបង្ហាញពីកម្រិតយល់ដឹងរបស់អ្នក ធ្វើគុណ100សំពៅ_ទោសតូចមួយចូលទៅរលាយគុណអស់ មនុស្សជាច្រើនទាមទារគុណធម៌ ស្រេកឃ្លានចង់បានគុណធម៌ តែឃើញអ្នកដទៃកំពុងធ្លាក់ទឹក ប្រឹងពន្លង់ពន្លិច ប្រឹងហែកហួរឌឺដង លែបខាយ ក្នុងចេតនាទុច្ចរិត ដើម្បីបំផ្លាញអ្នកដទៃ សាបព្រោះមារយាទមិនល្អទៅក្នុងសង្គមបន្ថែម។
ខ្ញុំមិនមានគោលជំហរការពារភាពខុសទេ តែអ្នកគ្រប់គ្នាក៏មិនគួរជាន់ពន្លិចមនុស្ស ដែលកំពុងមានទុក្ខដែរ បើគាត់មានកំហុស ទុកអោយអ្នកកាន់ច្បាប់វិនិច្ឆ័យ ឯយើង ដែលគ្រាន់តែកាន់តែfbមិនយល់រឿងពេញ កុំធ្វើខ្លួនអោយលើសស,មត្ថកិច្ច។ ខ្មែរស្រលាញ់ខ្មែរ ខុសគ្នានិងខ្មែរជាន់ខ្មែរ»៕