នៅ​សុខ​ៗ នាយ តាក់ស៊ី ទទួល​បាន​ថវិកា​ពី​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក ​តាមរយៈ លោក​ព្រហ្មម៉ាញ រហូតដល់​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មហាជន មានការ​ចាប់អារម្មណ៍​ជាខ្លាំង ពេល​ឃើញ នាយ តាក់ស៊ី បានបង្ហាញ​វត្តមាន​ភរិយា​របស់ខ្លួន ក្រោយ​ធ្វើ​ពិធី​សែនព្រេន​ជាមួយគ្នា ដោយមាន​ការទទួល​ដឹងឮ​ពី​ចាស់ទុំ​ទាំងសងខាង​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្វី ដែល​មហាជន​មានការ​ចាប់អារម្មណ៍​មួយទៀត​នោះ ត្រង់​ថា កាលពីមុន​ល្បី​រឿង ក្លាយជា​ថៅកែ​ដីឡូត៍​, ថៅកែ​ឡាន តែ​ថ្មីៗ​នេះ បែរជា ធ្លាក់ខ្លួន​នៅផ្ទះ​ជួល​១​ខែ​តម្លៃ​៦០​ដុល្លារ ពេលខ្លះ​រកតែ​លុយ​បង់​បន្ទប់​ជួល​សឹងតែ​មិនបាន​ផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ក្នុង​បទសម្ភាសន៍​ជាមួយ​លោក​អ៊ឹម ជីវ៉ា នាពេល​កន្លងមក នាយ​តាក់ស៊ី បានបញ្ជាក់​ច្បាស់ៗ​ថា ជុំវិញ​រឿង​ល្បី​ថា នាយ​តាក់ស៊ី ក្លាយជា​ថៅកែ​កា​រ៉ា​ស់​ឡាន ជា​ថៅកែ​ដីឡូត៍​កន្លងមក​នោះ មិនមែនជា​ការពិត​ឡើយ ពោលគឺ​គ្រាន់តែ នាយ ត្រូវបាន​គេ​ជួល​ឲ្យ​ទៅ​ឈរឈ្មោះ​ប៉ុណ្ណោះ មិនមែនជា​ម្ចាស់​ពិតប្រាកដ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១​នេះ នាយ​តាក់ស៊ី បានទទួល​ការ​អាណិតអាសូរ​ពី​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក ក៏បាន​ផ្ញើ​ថវិកា​មួយ​ចំនួន​ជូន​ដល់​នាយ តាមរយៈ​លោក​ព្រហ្ម​ម៉ាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​អរគុណ​ដល់​សប្បុរសជន​នោះ នាយ​តាក់ស៊ី បាន​បង្ហោះ​រូបថត និង​វីដេអូ អម​ដោយ​សារ​រៀបរាប់​ថា «​ខ្ញុំបាទ​នាយ​តាក់ស៊ី​សូម​អគុណ​ដល់​បងប្អូន ​ដែល​រស់នៅ សហរដ្ឋអាមេរិក​ USA បាន​ជួយឧបត្ថម្ភ ថវិកា​ដល់​ខ្ញុំបាទ​សរុប​ចំនួន ​1250$ តាមរយៈ​​លោកគ្រូ ព្រហ្មម៉ាញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥឡូវ​ខ្ញុំ​បានទទួល​គ្រប់​ចំនួន​ហើយ ខ្ញុំបាទ​សូម​ជូនពរ​បងប្អូន​ទាំងអស់​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ដល់​រូបខ្ញុំ សូម​ជួប​តែ​សំណាងល្អ សុខភាព​ល្អ ជោគជ័យ​គ្រប់​ភារកិច្ច សុខ​សប្បាយ​ទាំង​ក្រុម​គ្រួសារ សូម​ជួបពរ​ទាំង​បួន​ប្រការ អាយុ វណ្ណ​: សុខ​: ពល​: កុំបី​ឃ្លា​ឃ្លាត​ឡើយ​សូម​អគុណ​»៕​ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment