ថ្មីៗនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានរកឃើញអ្នកវីជ្ជមានកូវីដ១៩ម្នាក់ ដែលតែងតែទៅទិញម្ហូបនៅផ្សារទួលគោក។
ដោយឡែក បើតាមការអះអាងរបស់អ្នកជំងឺ កូវីដ១៩រូបនេះ (វិជ្ជមានថ្ងៃទី ១៤ កក្កដា) បានប្រាប់ថា គាត់តែងតែទៅទិញម្ហូបនៅ ផ្សារទួលគោក ក្រោយ
ចេញពីធ្វើការ មុនពេលត្រលប់ទៅបន្ទប់ជួល ដែលស្ថិតនៅ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
អាស្រ័យហេតុនេះ សូមបងប្អូនជាអ្នកលក់ដូរ និងអ្នកដើរផ្សារ ការពារខ្លួនកុំឲ្យឆ្លងមេរោគកូវីដ១៩ ដោយ ពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖