តារាកម្សាន្ត÷ នៅប៉ុន្មានម៉ោងមុននេះបន្តិច ជាដំណឹងដ៏កក្រើកពេញបណ្តាញសង្គម ក្រោយពេលដែលបណ្តាប្រជាជនថៃ និងអ្នកស្នេហាជាតិមួយចំនួន បានចេញលិខិតត្រៀមប្តឹង Miss Grand International ២០២១ និងជាបវរកញ្ញាវៀតណាម ដោយសារតែនាងបានលេីកម្រាមដៃ៣ ពីបទប្រមាថជាតិ សាសនា ព្រះមហាក្សត្រ ដោយត្រៀមប្រមូលម្តុំជួបគ្នានៅថ្ងៃស្អែកនេះ វេលាម៉ោង១០ព្រឹក ជាមួយស្ថាប័នផ្សេងៗជាច្រេីន និងទៅប្តឹងនៅមុខស្ថានទូតវៀតណាមប្រចាំប្រទេសថៃ។
សូមរំលឹកផងដែរថាកាលពីការប្រកួតវគ្គ ១០នាក់ចុងក្រោយ បវរកញ្ញាវៀតណាមបានឆ្លើយសំណួរនឹងបានបញ្ចេញមតិ ជុំវិញបញ្ហាសង្គ្រាម និងការលុបបំបាត់អំពើហិង្សាភ្ជាប់ដោយការលើកម្រាមដៃបីនៅវគ្គចុងក្រោយ នៅក្រោយការបកស្រាយរបស់នាងផងដែរ។
ប៉ុន្តែលទ្ធផលថាទៅជាយ៉ាងណានោះ ព័ត៌មានលម្អិតជុំវិញរឿងរ៉ាវនេះ និងលម្អិតជូននៅថ្ងៃស្អែក៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖