គេនៅចាំបានថា កាលពីដើមខែតុលា ឆ្នាំ២០២១កន្លងទៅនេះ លោកKelvin បានទិញរថយន្ត Rolls-Royce ដ៏ថ្មីសន្លាង ជូនអនាគតភរិយា គឺ កញ្ញា តេង ណាដា ធ្វើឲ្យរូបនាងរំភើបខ្លាំងណាស់ រហូតរកនឹកនិយាយអ្វីក៏មិនឃើញនោះដែរ។
ដោយឡែកថ្ងៃនេះ ពេលលោកKelvin ទទួលបានមុខតំណែងថ្មីនោះ កញ្ញា តេង ណាដា បានទិញកាដូ យកមកSurpriseអនាគតស្វាមីរបស់ខ្លួនម្ដង ធ្វើឲ្យKelvin ញញឹមបិទមាត់មិនជិត ហើយសន្យានឹងប្រែងប្រែងបន្តទៀតដើម្បីបង្កើតសុភមង្គលក្នុងគ្រួសាររបស់ខ្លួននោះ។
បង្ហោះភ្ជាប់ជាមួយរូបថត និងវីដេអូ លោកKelvin បានរៀបរាប់ថា «ថ្ងៃនេះថ្ងៃពិសេសេរបស់ខ្ញុំ ដែលបានទទួលមុខតំណែងថ្មី ហើយនេះជាកាដូរបស់ប្រពន្ធខ្ញុំក្នុងថ្ងៃពិសេសនេះ អរគុណប្រពន្ធសម្លាញ់ បងគ្មានអ្វីក្រៅពីបង្កើតស្នាមញញឹមឲ្យអូន និងធ្វើឲ្យអូនមានមោទនភាពដែលមានបងជាប្ដី បងនឹងប្រឹងប្រែងបន្តទៀត
ម្យ៉ាងទៀតមានគេសួរខ្ញុំថា ៖ តើរាល់ថ្ងៃនេះខ្ញុំខ្លាចប្រពន្ធទេ? ខ្ញុំសូមតបទៅវិញថា ៖ ពិតមែនហើយ! រាល់ថ្ងៃនេះខ្ញុំខ្លាចប្រពន្ធរបស់ខ្ញុំណាស់ គឺ “ខ្លាចគាត់គ្មានក្ដីសុខ” ។ Teng Dana »។ តាមរយៈវីដេអូ ឃើញថា អាម៉ី បាននាំអនាគតស្វាមីរបស់ខ្លួនទៅ Surpriseដល់កោះពេជ្រឯណោះ ហើយពេលបើកកាដូនោះឡើង ឃើញថា ជាចិញ្ចៀនពេជ្រយ៉ាងស្រស់ស្អាត។
គួរបញ្ជាក់ថា កញ្ញា តេង ណដាណា ហៅ អាម៉ី បានភ្ជាប់ពាក្យជាមួយនឹងបុរសសង្ហាម្នាក់ឈ្មោះ Kelvin កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ដោយធ្វើឡើងលក្ខណៈគ្រួសារ គោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
នៅក្នុងពិធីភ្ជាប់ពាក្យនោះ អ្វី ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះ គ្រាន់តែថ្លៃបណ្ដាការ រហូតទៅដល់៩៩៩៩៩ដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ៤០០ ០០០ ០០០រៀល (បួនរយលានរៀល) និងចិញ្ចៀនពេជ្រ ២ម៉ឺនដុល្លារឯណោះ៕សូមទស្សនាវីដេអូ ខាងក្រោម ៖