កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា ប៉ូគឹមថេង សុទ្ធធីតា កញ្ញាឯកតំណាងកម្ពុជា ឆ្នាំ ២០២១ (Miss Grand Cambodia 2021) បានទៅចូលរួមប្រកួត ក្នុង កម្មវិធី Miss Grand International 2021 នៅក្នុងប្រទេសថៃ។
ក្នុងការបង្ហាញវត្តមានលើទឹកដីថៃ យ៉ាងទាក់ទាញនេះ បានធ្វើឲ្យប្រជាជនកម្ពុជាគាំទ្រខ្លាំងណាស់ បានចូលរួមបោះឆ្នោតព្រោងព្រាត រហូតបុគ្គលល្បីៗក្នុងប្រទេសកម្ពុជាមួយចំនួន ចេញមុខជួយជាថវិកាជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ការបោះឆ្នោតផងដែរ ហើយទីបំផុត កញ្ញា ប៉ូគឹមថេង ក៏បានឈ្នះពាន Miss Popular Voteឈានដល់Top 10ក្នុងកម្មវិធីមួយនេះ។
ទោះមិនបានក្លាយជាម្ចាស់ម្កុជ បានត្រឹមTop 10ក៏ដោយចុះ តែវត្តមានវិលត្រឡប់មកមាតុប្រទេសវិញរបស់កញ្ញា ប៉ូគឹមថេង សុទ្ធធីតា ទទួលបានការស្វាគមន៍យ៉ាងច្រើនកុះករ ស្ទើរមិនគួរឲ្យជឿ ពីសំណាក់អ្នកគាំទ្ររហូត នាងពោលពាក្យថា «អោយនិយាយបែបណាទើបសមនឹងទំហំចិត្តមួយនេះ សុំទោសប្រជាជនកម្ពុជាអ្នកល្អពេកហើយ ខ្ញុំនិយាយមិនចេញទេ ក្រៅពីពាក្យថាស្រលាញ់»។
ក្រោយមក នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ កញ្ញា ប៉ូគឹមថេង សុទ្ធធីតា បានបង្ហោះពាន ដែលខ្លួនទទួលបាន ហើយពោលពាក្យថា «កំលាំងចិត្ត ភាពរួបរួម សាមគ្គីភាព ជាធ្លុងមួយនាំមកនៅភាពជោគជ័យ ដូចពាក្យចាស់ពោលថា « ចង្កឹះមួយបាច់ កាច់មិនបាក់ » កម្ពុជាខ្ញុំអើយ អ្នកពូកែខ្លាំងណាស់ ពានមួយនេះ ជាពានរបស់ប្រជាជនកម្ពុជាទាំងមូល ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ប្រជាជនកម្ពុជា កំពូល10នាក់ចុងក្រោយនៃកម្មវិធី Miss Grand International Ka Nearsa»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «បងធ្វើបានល្អណាស់លទ្ធផលម៉េចក៏នៅតែគ្រាំទ្រ Love, បងពិតជាអស្ចារ្យណាស់ ព្រោះបងយកបានបេះដូងប្រជាជនកម្ពុជា ពួកយើងអរគុណគ្រប់យ៉ាងដែលបងបានធ្វើសម្រាប់ប្រទេសមួយនេះ។ ប្រទេសតូចមែនពិតតែចិត្ត និងបេះដូងនៃប្រជាជនប្រទេសកម្ពុជាមិនតូចទេ,
វីរនារីរបស់កម្ពុជាជាយើងមាន មោទនភាព.មានវីរនារី ឆ្លាត ស្អាត ពូកែ ខ្លាហាន .ហ៊ានចង្អុលក្បាលពួកពូ,ជចោរមិនញញើតដៃ.I love Miss grand Cambodia សុធីតា នៅក្នុងបេះអ្នករៀងរហូត, ខ្ញុំស្រលាញ់ទឹកចិត្តអូន sothidaណាស់ ដែលលះបង់ពេលវេលាដ៏មានតម្លៃធ្វើរឿងជារួម ដែលគួរឲ្យគោរពកោតសរសើ ហើយសូមអូនកុំខ្វល់កុំគិតលើជនណាដែលគ្មានប្រយោជន៍និយាយបំបាក់ទឹកចិត្តអី ព្រោះពួកគាត់រស់នៅមិនស្គាល់ខ្លួនឯងច្បាស់មិនស្គាល់អ្វីទៅជាអ្វី រស់ទាំងវង្វេងភព.ហើយបងក៏ចង់ឲ្យមានមនុស្សដូចអូនរស់នៅក្នុងប្រទេសយើងឲ្យច្រើនដែរ.ស្រលាញ់គាំទ្រ sothida»។
ទោះយ៉ាងណាក៏មានមតិខ្លះលើកឡើងថា កញ្ញាឯកតំណាងកម្ពុជា និយាយមិនល្អពីដាក់បវរកញ្ញាប្រទេសគេ ហើយជាការឆ្លើយតប មានការលើកឡើងស្រដៀងគ្នាទៅវិញថា «អ្នកទាំងអស់គ្នានិយាយថា បវរកញ្ញាប្រទេសខ្ញុំនិយាយមិនល្អដាក់បវរកញ្ញាប្រទេសអ្នក ពេលនេះខ្ញុំចង់ឃើញភស្ដុតាងតើអ្នកមានទេ? បើមិនទេ ខ្ញុំសូមឱ្យអ្នកទាំងគ្នាសូមទោសបវរកញ្ញាប្រទេសខ្ញុំ ព្រោះអ្នកទាំងអស់គ្នាប្រើពាក្យសម្ដីមិនល្អដាក់គាត់»៕