លោកអ្នក បានជ្រាបរួចមកហើយថា កញ្ញា ឡេង បញ្ចពណ៌ ប្រធានប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស ឯ.ក ត្រូវជាប្អូនស្រីបង្កើតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចូលរោងការបញ្ចប់ភាពនៅលីវហើយ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ។
នៅក្នុងពិធីមង្គលការនោះ អ្វី ដែលមហាជនមានការចាប់អារម្មណ៍ ត្រង់ការរៀបចំតុបតែងក្នុងពិធីនោះ ធ្វើឡើងយ៉ាងប្រណីត ជាមួយនឹងរថយន្តស៊េរីទំនើបៗចតតម្រង់ជួរយ៉ាងត្រៀបត្រាមើលទៅពិតជាអស្ចារ្យខ្លាំងណាស់។
អ្វី ដែលកាន់តែចាប់អារម្មណ៍ទៀតនោះ គេសង្កេតឃើញវត្តមានតារាល្បីៗបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ជាមួយនឹងការស្លៀកពាក់យ៉ាងស្រស់ស្អាត ជាហេតុញាំងឲ្យកម្មវិធីនោះ មើលទៅកាន់តែអស្ចារ្យថែមមួយកម្រិតទៀត។
តារាជាច្រើនដួង ដែលបង្ហាញវត្តមានក្នុងពិធីនោះ មានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ, លោក ខេម, លោក ខេមរៈ សិរីមន្ត, លោក ហេង ឡុង, កញ្ញា តន់ ចន្ទសីម៉ា, លោក ប៉ែន ចំរុង, លោក យឹម តាស្រង់, លោក ជា វិបុល, អ្នកនាង គង់ សុជាតិ ជាដើម។
ជាការថ្លែងអរគុណដល់អ្នកសិល្បៈ ដែលបានអញ្ជើញចូលរួមពិធីមង្គលការប្អូនស្រីពៅខ្លួន, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារថា «សូមថ្លែងអំណរគុណ ដល់បងប្អូនសិល្បករ សិល្បការិនីទាំងអស់ ដែលមានវត្តមានក្នុងពិធីមង្គលការរបស់ប្អូនស្រីពៅខ្ញុំបាទ នៅខាងឈើកាច់បាភ្នំទាំងអស់គ្នា សូមជូនពរបងប្អូនទាំងអស់គ្នាឱ្យមានសុខភាពល្អ និងធ្វើដំណើរទាំងទីជិតទីឆ្ងាយទទួលបានសុខសុវត្ថិភាពគ្រប់ៗគ្នា»៕