បងប្រុស ខេមរៈ សិរីមន្ត ទម្លាយបំណងមុនវ័យ៥០ឆ្នាំ ចង់ធ្វើជាអភិបាលខេត្ត….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ​លោក ខេមរៈ ភា​រុណ ប្រិយមិត្ត​ច្បាស់​ជា​ស្គាល់​រួច​មក​ហើយ​ថា រូបលោក​ជា​បង​ប្រុស​របស់​កំពូល​តារា​ចម្រៀង ខេមរៈ សិរីមន្ត ហើយក៏​ជា​អ្នកនិពន្ធ​ដ៏​ល្បី​ឲ្យ​ប្អូនប្រុស​របស់​ខ្លួន​មាន​មុខ​មាន​មាត់​រហូតមកដល់​បច្ចុប្បន្ន​នេះ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា កន្លងមក​ប្រិយមិត្ត មិន​ធ្លាប់​ដឹង​ពី​មហិច្ឆតា​របស់​អ្នកនិពន្ធ​ដ៏​ល្បី​រូប​នេះ​ឡើយ។ ប៉ុន្តែ​ថ្មីៗ​នេះ លោក​ បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​ខ្លួន​ចង់​ធ្វើជា​អភិបាលខេត្ត នៅមុន​អាយុ​៥០​ឆ្នាំ ដើម្បី​បម្រើ​ប្រយោជន៍​រួម​របស់​ប្រជាជន​ក្នុង​ខេត្ត​ទាំងមូល ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​របស់​ខ្លួន​១​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក ខេមរៈ ភារុណ បាន​រៀបរាប់​ដូច្នេះ​ថា «លោក​ពុក​ខ្ញុំ​ គាត់​មានប្រសាសន៍​ថា បើ​កូន​ចង់​ធ្វើ​ចៅហ្វាយខេត្ត​លទ្ធភាព​វា​មិន​អាច​ទៅ​រួច​ទេ​តិច​ណាស់ តែ​បើ​ពុក​ធ្វើជា​មន្ត្រី​ធំ​ដូច​ពុក​គេ ​អាហ្នឹង​អាច តែ​យ៉ាងណា​កូន​ខំ​រៀន​អញ្ចឹង​ល្អ​បើ​មិនបាន​ធ្វើជា​អភិបាលខេត្ត​យ៉ាងហោចណាស់​ក៏​កូន​អាច​ធ្វើ​មន្ត្រី​មួយ​ដ៏​ល្អ​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​នា​ពេល​អនាគត​ពេលណា​មួយ​ជាក់​ជាមិនខាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បានបន្តថា «ខ្ញុំ​ក៏​ជម្រាប​លោក​ពុក​វិញ​ថា​ មហិច្ឆតា​របស់ខ្ញុំ ​ខ្ញុំ​ចង់​ធ្វើជា​អភិបាលខេត្ត​ឆាប់ៗ​នេះ​ ដើម្បី​ជួយ​កិច្ច​ការងារ សម្តេច​តេ​ជោ​ពុក​ និង​ប្រជាជន​សង្គមជាតិ​យើង តែ​បើ​ចាំ​ដល់ពេល​ខ្ញុំ​បាន​ធ្វើ​ដល់​ខ្ញុំ​អាយុ​ហាសិប​ឆ្នាំ​លើស​ជិត​ចូលនិវត្តន៍​ខ្ញុំ​មិន​ធ្វើ​ឡើយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​ខ្ញុំ​ស្រលាញ់​ប្រជាជន​ និង​ជាតិ​ទឹកដី​មួយ​នេះ​យ៉ាងណា​ក៏ដោយចុះ ព្រោះតែ​ពេលវេលា​ដែល​ខ្ញុំ​ចង់​បម្រើ​ជាតិ​មាតុភូមិ​មួយ​នេះ​គឺ​នៅ​ពេល​នេះឯង​មិនមែន​ពេលនោះ​ឡើយ​។ ខ្ញុំ​ចង់​ធ្វើ​នេះ​មិនមែន​ដើម្បី​ប្រយោជន៍​ខ្ញុំ​ឡើយ​ គឺ​ដើម្បី​ប្រយោជន៍​រួម​ប្រជាជន​ក្នុង​ខេត្ត​ទាំងមូល​និយាយ​ដោយឡែក​និយាយ​ជា​រួម​ជា​ប្រយោជន៍​ប្រទេស​ទាំងមូល​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment