ភ្នំពេញ៖ ប្រិយមិត្តទស្សនិកជនជាច្រើន ប្រាកដជាបានជ្រាបហើយ ពីទេពកោសល្យសិល្បៈរបស់ ព្រះនាងតូចសែរាជវង្សខ្មែរ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេនណា ដែលព្រះនាងមានសមត្ថភាពដុងសិល្បៈពីកំណើត មិនថាការច្រៀង ការរាំ ឬក៏ទេពកោសល្យក្នុងការសម្តែងនោះទេ គឺសុទ្ធសឹងតែមានភាពប៉ិនប្រសប់ គួរឲ្យកោតសរសើរ។
មិនតែប៉ុណ្ណោះទៅទៀតនោះ មហាជនគ្រប់គ្នាក៏ថែមទាំងបានលាន់មាត់សរសើរចេញពីចិត្ត ពីសម្រស់ដ៏ស្រស់ស្អាតគួរឲ្យស្រលាញ់របស់ ព្រះនាងតូច នរោត្តម ជេនណា ថែមទៀតផងដែរ។
ដោយឡែក ម្សិលមិញនេះ ព្រះតូច នរោត្តម ជេណា បានបង្ហាញរូបភាពជាច្រើនសន្លឹក ដោយបានគ្រងឈុតសម្លៀកបំពាក់ អប្សរា ដែលជាបុព្វនារីសួគ៍ ជារបាំនិមិត្តរូបនៃវប្បធម៌ខ្មែរដ៏រុងរឿង និងជាទម្រង់សិល្បៈគ្រឹះរបស់តម្រានាដសាស្ត្ររបាំព្រះរាជទ្រព្យខ្មែរ។
ជាងនេះទៅ ទៀត មកុដ ព្រះពស្ត្រា លង្កា ដែលព្រះនាងតូច នរោត្តម ជេនណា បានទ្រង់លើព្រះកាយ ត្រូវបានរចនាឡើងដោយយកគំរូតាម អប្សរាវិសេសមួយអង្គ ក្នុងចំណោមអប្សរាទាំង ១៧៣៧អង្គ ដែលបុព្វបុរសខ្មែរយើង បានឆ្លាក់នៅលើជញ្ជាំងមហាប្រាសាទអង្គរវត្ត ដែលបានបង្ហាញពីកិត្យានុភាពនៃមហាអាណាចក្រខ្មែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖