ក្រោយ​ លោក ប៊ុន ផាក អះអាង​បែប​នេះ, លោក ​ផែង វណ្ណៈ បាន​ទាក់ទង​ទៅ​លោក​ ឃួង ស្រេង ហើយ​ ចម្លើយ ​លោក បញ្ជាក់​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ផែង វណ្ណៈ បាន​ឡាយ​វីដេអូ មួយ ដោយ​លើកឡើង​ពី​ភាព​អំនួត​របស់​លោក ប៊ុន ផាក ហៅថា គ្រូ​ជោគជ័យ ដែល​អះអាង​ថា «​អ្នក​នៅ​ខាងលើ សាលាក្រុង ក្រសួងមហាផ្ទៃ សុទ្ធតែ​គ្នា​យើង​ទេ គាត់​ទៅដល់​ណា​ក៏​អត់​ប្រយោជន៍​ដែរ គ្មាន​ពី​ណា​ហ៊ាន​ជួយ​គាត់​ទេ អំពើ​ដែល​គាត់​ធ្វើ បើសិនជា​យើង​ចង់​បក​គាត់​វិញ យ៉ាង​ហៅ​ណាស់​ក៏​គុក​៥​ឆ្នាំ​ដែរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ពេល​នោះ ​លោក ផែង វណ្ណៈ អះអាងថា លោក បាន​ទាក់ទង​ទៅ​អង្គភាព ដែល​គ្រូ​ជោគជ័យ​លើកឡើង​ដូចខាងលើ​នោះ​មួយចំនួន​ហើយ ហើយ​នៅ​មួយចំនួនទៀត លោក​នឹង​ទាក់ទង​តាម​ក្រោយ​។ តែ​លោក​បាន​ផ្ដាំ​ទៅ​គ្រូ​ជោគជ័យ​ថា បញ្ឈប់​សកម្មភាព​អួតអាង យកឈ្មោះ​ស្ថាប័ន ឬ​ឈ្មោះ​ថ្នាក់ដឹកនាំ​ណា មក​ឡូកឡំ​ជាមួយ​រឿង​ផ្ទាល់ខ្លួន យកទៅ​គំរាមកំហែង បំភិតបំភ័យ​មកលើ​លោក​ជា ចាន់​តុលា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ការ​អះអាង​បែបនេះ ទីបំផុត លោក​ផែង វណ្ណៈ ក៏បាន​ទាក់ទង​ទៅ​អភិបាល​រាជធានី​ភ្នំពេញ​រួចហើយ ដើម្បី​បញ្ជាក់​ថា ស្គាល់​លោក​ប៊ុន ផាក ឬទេ​នោះ​។ ជាក់ស្ដែង លោក ផែង វណ្ណៈ បាន​បង្ហោះ​សារ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ដោយ​រៀបរាប់​ដូច្នេះ​ថា «​នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ បាន​បំភ្លឺ​តាម​សារ​តេ​ឡេ​ក្រាម​ប្រាប់​ខ្ញុំ​ថា ឯកឧត្តម​មិនដែល​ស្គាល់ឈ្មោះ ប៊ុន ផាក គ្រូ​ជោគជ័យ​នោះទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្តថា «​ការសាកសួរ​បំភ្លឺ បាន​កើតមានឡើង​ដោយសារតែ​បុគ្គល​ឈ្មោះ ប៊ុន ផាក បាន​អះអាងថា គាត់​ស្គាល់​សុទ្ធតែ​ថ្នាក់លើ​នៅ សាលាក្រុង ក្រសួងមហាផ្ទៃ យុត្តិធម៌ និង ពន្ធនាគារ ដែល​ការ​អួត​ក្អេងក្អាង​នេះ​គឺ​ដើម្បី គំ​,​រាម​ដល់​ក្មួយប្រុស​ម្នាក់​ឈ្មោះ ជា ច័ន្ទ​តុលា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា នៅក្នុង​ការ​ឡាយ​កាលពី​យប់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១ ក្រៅពី​ប្រាប់​ទៅ​លោកគ្រូ​ជោគជ័យ​ប៊ុន ផាក ឲ្យ​ឈប់​យកឈ្មោះ​ស្ថាប័ន ឬ​ថ្នាក់ដឹកនាំ​មក​ប្រើ​នោះ លោក​ក៏​បានផ្ដល់​យោបល់​ដល់​លោក ជា ច័ន្ទ​តុលា និង​ម្ចាស់​ហាង​V Shop​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ឥឡូវ​ម៉ោង​នេះ ខ្ញុំ​ផាត់​មនុស្ស​ទី​៣​ចេញ​ហើយ ខ្ញុំ​និយាយ​រឿង​ក្មួយ​ទាំងពីរ ក្មួយ ជា ចាន់​តុលា និង​ក្មួយ ស៊ាន ធា​រី ក្មួយ​ទាំងពីរ បើ​ក្មួយ​អស់​និស្ស័យ​ជាមួយគ្នា ជាពិសេស​ក្មួយ ស៊ាន ធា​រី បើ​ក្មួយ​អស់​និស្ស័យ​ជាមួយ​ក្មួយប្រុស ជា ចាន់​តុលា ហើយ ក្មួយ​អាច​ចាកចេញ​បាន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ​ជ្រើសរើស អ្នកណា​ដែល​ក្មួយ​យល់ថា​ល្អ​ជាង​គាត់ សាង​ជីវិត​ថ្មី អត់​ខុស​ទេ តែ​គ្រាន់តែ​ពូ សំណូមពរ​​ក្មួយ​ប៉ុណ្ណេះ ក្មួយ​ស្រី ស៊ាន ធា​រី ក្មួយ​ធ្វើការ​ដោះស្រាយ លុយកាក់​ជាមួយ ក្មួយ ជា ចាន់​តុលា ហ្នឹង ឲ្យ​ដាច់​ស្រឡះ ហើយ​ក្មួយ​ចេញទៅ ហើយ​ក្មួយ ជា ចាន់​តុលា ក៏​អ៊ីចឹង​ដែរ ក្មួយ​មិនអាច​ទៅតាម ព្យាបាទ​រករឿង រំខាន​ជីវិត​រស់នៅ​របស់​ក្មួយ​ស្រី ស៊ាន ធា​រី ទេ​…»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment