បុរសម្នាក់ចេញមុខមកអះអាងបែបនេះក្រោយលោកប៊ុនផាក​ផុងខ្លួនក្នុងរឿងអាស្រូវ……

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ ពិតណាស់ មហាជន​ និងអ្នកប្រើប្រាស់បណ្តាញសង្គម ជ្រាបរួចមកហើយទាក់ទិននឹងរឿងស្នេហាត្រីកោណរបស់បុគ្គលលោកគ្រូជោគជ័យ ដែលគេគ្រប់គ្នាស្គាល់ថា លោកគ្រូ ប៊ុន ផាក លួចមានទំនាក់ទំនងស្នេហាមួយ ម្ចាស់ហាងស្រី V Shop ខណៈនាងស្ថិតនៅក្នុងទំនាក់ទំនងស៊ីជម្រៅជាមួយបុរសម្នាក់ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែរថា លោក ប៊ុន ផាក ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន និងបញ្ជូនមកតុលាការ នៅម៉ោង ១០៖១០នាទី នៅថ្ងៃទី០៤ ខែធ្នូ កន្លងទៅនេះ ហើយលោកត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រោយពីឃើញលោក ប៊ុន ផាក ផុងខ្លួនក្នុងរឿងអាស្រូវមិនល្អបែបនេះ ស្រាប់តែ បុរសដែលមានគណនីហ្វេសប៊ុកឈ្មោះ Khan Dane បានបញ្ចេញមុខមកបញ្ជាក់ថា លោក ប៊ុន ផាក គឺជាបុរសមួយរូបដែលតែងតែជួយដល់សង្គម ចែករំលែកចំណេះដឹង និងលើកទឹកចិត្ត។

ក្នុងនោះ បើតាមសំណេររបស់លោក Khan Dane បានសរសេររៀបរាប់ដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ជាបុរសម្នាក់ដែលតែងតែ ចែករំលែកចំណេះដឹង លើកទឹកចិត្ត ពាក្យល្អៗ អត្ថបទល្អៗ ដល់សង្គម… កន្លងមក (ហើយគាត់មិនដែលនិយាយថាគាត់ ជាមនុស្សជោគជ័យ រឺគ្រូជោគជ័យដូចគេទេ គាត់ត្រឹមជាអ្នកចែករំលែក ធម្មតា) ទោះបីគាត់ពេលនេះ គាត់បានជ្រួលខ្លួនជាប់ឈ្មោះក្នុងរឿងមិនល្អ។ មនុស្សមួយចំនួនធំ ចង់ឲ្យគេគិតល្អមកមើលខ្លួន យោគយល់ និងអធ្យាស្រ័យមកលើខ្លួន …ពេលខ្លួនធ្វើអ្វីមួយនាំឲ្យមានកំហុស។ តែពេលឃើញគេធ្វើខុស ខ្លួនឯងចូលចិត្តជាន់គេ ចូលចិត្តសើចចំអកគេទៅវិញ ហើយរឿងខ្លះមិនទាន់ដឹងសរ រឺខ្មៅ ផង ក៏អាចកាត់ក្ដីបានទៀត ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ សរ រឺក៏ខ្មៅគង់តែដឹងនៅថ្ងៃណាមួយ#ការសម្រេចចិត្តវាយតម្លៃលើនរណាម្នាក់លឿនពេករបស់អ្នកក្នុងបណ្តាញសង្គមគឺបង្ហាញពីកំរិតយល់ដឹងរបស់អ្នក #ធ្វើគុណ100សំពៅ_ទោសតូចមួយចូលទៅរលាយគុណអស់ មនុស្សជាច្រើនទាមទារគុណធម៌ ស្រេកឃ្លានចង់បានគុណធម៌ តែឃើញអ្នកដទៃកំពុងធ្លាក់ទឹក ប្រឹងជាន់ពន្លេច ប្រឹងហែកហួរឌឺដង លែបខាយ ក្នុងចេតនាទុច្ចរិត ដើម្បីបំផ្លាញអ្នកដទៃ សាបព្រោះមារយាទមិនល្អទៅក្នុងសង្គមបន្ថែម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោក ប៊ុន ផាក បានបន្តថា៖

ខ្ញុំមិនមានគោលជំហ៊រការពារភាពខុសទេ តែអ្នកគ្រប់គ្នាក៏មិនគួរជាន់ពន្លិចមនុស្សដែលកំពុងមានទុក្ខដែរ បើគាត់មានកំហុស ទុកអោយអ្នកកាន់ច្បាប់វិនិច្ឆ័យ ឯយើងដែលគ្រាន់តែកាន់តែហ្វេសប៊ុក មិនយល់រឿងពេញ កុំធ្វើខ្លួនអោយលើសសមត្ថកិច្ច។ ខ្មែរស្រលាញ់ខ្មែរ # ខុសគ្នានិងខ្មែរជាន់ខ្មែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី​khmerload

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment