លោកអ្នកបានជ្រាបរួចមកហើយថា លោកប៊ុន ផាក ហៅគ្រូជោគជ័យ ត្រូវបានសមត្ថ,កិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធការក្លែងបន្លំជាមេធាវី ហើយនៅល្ងាចថ្ងៃដដែល លោកគ្រូជោគជ័យរូបនោះ ក៏ត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ។
ក្រោយពីមានការដោះលែងឲ្យនៅក្រៅឃុំនោះ ក៏មានការបែកធ្លាយសារមួយ ដោយក្នុងនោះសារនោះឃើញថា លោកគ្រូជោគជ័យ ប៊ុន ផាក បានសរសេរថា «អ្នកនៅខាងលើ សាលាក្រុង ក្រសួងមហាផ្ទៃ សុទ្ធតែគ្នាយើងទេ គាត់ទៅដល់ណាក៏អត់ប្រយោជន៍ដែរ គ្មានពីណាហ៊ានជួយគាត់ទេ អំពើដែលគាត់ធ្វើ បើសិនជាយើងចង់បកគាត់វិញ យ៉ាងហៅណាស់ក៏គុក៥ឆ្នាំដែរ»។
ដោយឃើញការអះអាងបែបនេះ គណនីហ្វេសប៊ុកមួយឈ្មោះ«Bun Roeun Tnb» បានលើកឡើងថា «ពិតជាអស្ចារ្យណាស់ ខ្លាំងជាងស៊ុន អ៊ូខុង ជំនាន់អុកឡុកឋានទាំងបីទៀត ចឹងបានជាលោកគ្រូ ប្រែក្រឡាបាត់ស្រមោល និងហ៊ានធ្វើរឿង ដែលមនុស្សធម្មតាធ្វើមិនបាន !!!មកស្គាល់ខ្សែ ធំៗ របស់លោកគ្រូជោគជ័យ តាមរយៈសារបែកធ្លាយមួយ តាមបណ្ដាញសង្គមfacebook
ឈ្មោះ Bun Park រួមមាន ៖ សាលាក្រុង ក្រសួងមហាផ្ទៃ យុត្តិធម៌ និងពន្ធនាគារ យើងរង់ចាំមើលអ្នកនាំពាក្យ ក៏ដូចជាក្រសួងពាក់ព័ន្ធ គាត់ប្រតិកម្មយ៉ាងម៉េច តើពិត ឬមិនពិត? សូមរង់ចាំតាមដានភាគបន្ត សម្រាប់ខ្ញុំនៅតែជឿជាក់លើច្បាប់»។
បន្ទាប់ពីឃើញគណនីហ្វេសប៊ុកខាងលើ រៀបរាប់រួចមក លោកជំទាវ ហ៊ុន ស៊ីណាត បានចូលបញ្ចេញមតិ ដោយមានប្រសាសន៍ថា «រឿងមួយនេះរាស្ត្រទន់ខ្សោយសង្ឃឹមលើប្រព័ន្ធច្បាប់រកយុត្តិធម៌ឲ្យគាត់
ប៉ុន្តែបើមានឈ្មោះដូចក្នុងលិខិតរបស់គ្រូជោគជាំនិយាយមែន វាមិនត្រូវអ្នកមានអំណោចក្នុងនេះចេញកាងជន,ល្មើស អានេះស៊ីប្រពន្ធគេ សុភាសិតចិនថា ក្រោយដំណាក់ស្រីស្អាតមានផ្នូរខ្មោចអ្នកក្លាហាន ដល់ខ្មែរយើងវិញនិយាយមុខផ្ទះគ្រូជោគជ័យមានសុទ្ធតែប៉ូលីស»៕