តាមការសន្យា ទីបំផុត នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ លោកផែង វណ្ណៈ បានឡាយ និយាយរឿងពាក់ព័ន្ធទៅនឹងលោក ជា ចាន់តុលា និងគូកំណាត់របស់លោកហើយ ក្រោយពីលោកតុលា បានរត់មករកលោកឲ្យជួយដោះស្រាយនោះ។
នៅក្នុងការឡាយនោះ លោកផែង វណ្ណៈ បានលើកឡើងពីភាពអំនួតរបស់គ្រូជោគជ័យ ដែលយកថ្នាក់លើនៅសាលារាជធានីភ្នំពេញ, ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ពន្ធនាគារ ថាសុទ្ធតែបក្ខពួក និងរកប្ដឹងខាងប្រុសវិញឲ្យជាប់គុក៥ឆ្នាំ។
លោក ផែង វណ្ណៈ អះអាងថា លោក បានទាក់ទងទៅអង្គភាព ដែលគ្រូជោគជ័យលើកឡើងដូចខាងលើនោះមួយចំនួនហើយ ហើយនៅមួយចំនួនទៀត លោកនឹងទាក់ទងតាមក្រោយ។ តែលោកបានផ្ដាំទៅគ្រូជោគជ័យថា បញ្ឈប់សកម្មភាពអួតអាង យកឈ្មោះស្ថាប័ន ឬឈ្មោះថ្នាក់ដឹកនាំណា មកឡូកឡំជាមួយរឿងផ្ទាល់ខ្លួន យកទៅគំរាមកំហែង បំភិតបំភ័យមកលើលោកជា ចាន់តុលា។
លោកអះអាងថា ការធ្វើបែបនេះ មិនត្រឹមត្រូវទេ ប្រទេសមានច្បាប់ បើគិតថា លោក ជា ចាន់តុលា ប្រព្រឹត្តិអ្វីខុសច្បាប់ រកមេធាវិធីប្ដឹងទៅ តែមិនអាចយកឈ្មោះស្ថាប័នទៅគំរាមកំហែងគេទេ។ លោកផែង វណ្ណៈ លើកជាសំណួរថា ការធ្វើបែបនេះ អាងអ្នកណា? អាងលោកឧកញ៉ា យូ សូម៉េត។
លោកផែង វណ្ណៈ បានលើកឡើងពីរឿងឧកញ៉ា យូ សាម៉េត បានទាក់ទងមកលោក ឲ្យនិយាយ ដោយមានសម្ភាសន៍ភាគីទាំងសងខាង។ តែលោកផែង វណ្ណៈ បានអះអាងថា លោកមិនធ្វើការសម្ភាសន៍នោះទេ អ្វីដែលលោកលើកមកនិយាយនៅយប់នេះ លោកចង់ផ្ដាំទៅគ្រូជោគជ័យ ប៊ុន ផាក បញ្ឈប់ការយកឈ្មោះស្ថាប័នជាតិទៅបំភិតបំភ័យដៃគូជម្លោះ។
ជាមួយគ្នានេះ លោកផែង វណ្ណៈ បានសូមពរឲ្យអតីតគូស្នេហ៍ទាំង២ បើអស់និស្ស័យជាមួយគ្នាហើយ អាចចាកចេញ ទៅជ្រើសរើសអ្នកណា ដែលខ្លួនគិតថាល្អបាន អត់ខុសទេ។ តែសូមឲ្យខាងស្រី ធ្វើការដោះស្រាយលុយកាក់ជាមួយ ចាន់តុលាឲ្យដាច់ស្រឡះ ហើយចាកចេញទៅ។ លោកថា ចំពោះលោក ជា ចាន់តុលា ក៏មិនអាចតាមព្យាបាល រករឿងខាងស្រី បានដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖