លោកអ្នក បានជ្រាបរួចមកហើយថា លោក ប៊ុន ផាក ហៅគ្រូជោគជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការពេលព្រឹកថ្ងៃទី៤ ខែធ្នូ ហើយពេលល្ងាច ក៏លេចឮព័ត៌មានថា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ។
ក្រឡេកមកមើល បុរសម្នាក់ ដែលត្រូវគូកំណាត់ក្បត់ទៅមានជនទី៣ឯណោះវិញ ត្រូវគេគំ,រាមប្ដឹ,ងដាក់គុកវិញថែមទៀត ហើយរូបគេភ័យពេក ក៏រត់ទៅរកលោកផែង វណ្ណៈ ដើម្បីឲ្យជួយដោះស្រាយជុំវិញរឿងនេះ។
លោកផែង វណ្ណៈ បានបង្ហោះរូបថត១សន្លឹកជាមួយបុរសកម្សត់នេះ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ហើយបញ្ជាក់ថា «យប់នេះមានរឿងល្អមើលហើយ! អាណិតក្មួយប្រុសណាស់ គេឆ,ក់យកមនុស្សជាទីស្រលាញ់ទៅបាត់ហើយ គេបង្គាប់ខាងស្រីអោយយកលុយ យកផ្ទះដែលជាក,ម្លាំងញើសឈាមរកស៊ីរួមគ្នា៤-៥ ឆ្នាំ ទៅអស់ទៀត ហើយគេគំ,រាមថា កុំចង់លេងជាមួយគេ ( គ្រូជោគជ័យ) គេមានខ្សែខាងលើ នៅ សាលាក្រុង នៅក្រសួងមហាផ្ទៃ យុត្តិធម៌ ពន្ធនាគារ សុទ្ធតែគ្នាគេ។
ក្មួយ ភ័យពេក មិនដឹងទៅណាទីបំផុត រត់មករកពូ ផែង វណ្ណៈ អោយជួយបង្ហាញផ្លូវ។ សូមរង់ចាំតាមស្ដាប់នៅវេលាម៉ោង ៧:៣០ នាទី យប់នេះ»។
បន្ថែមលើនេះ នៅរសៀលថ្ងៃដដែល លោកផែង វណ្ណៈ បានប្រាប់ទៀតថា «ប្រ,យ័ត្ន! រឿងមួយ ដែលពូប្រាប់ក្មួយ ចាប់ពីម៉ោងនេះតទៅ ក្មួយកុំទៅជួបនាងតែ ២នាក់ នៅកន្លែងស្ងាត់។ បើចង់ជួបដោះ,ស្រាយបញ្ហាគ្នា ក្មួយត្រូវរកទីកន្លែងសាធារណៈ ឬ មានមេធាវីទៅជាមួយ។ បើក្មួយភ្លេចខ្លួនហ៊ានទៅជួបនាងស្ងាត់ៗតាមការលួង,លោមណាមួយ ក្មួយនឹងចូលអន្ទា,ក់គេ
គេអាចរៀបចំគម្រោងឬអន្ទា,ក់ចា,ប់ក្មួយបាន ដោយចោ,ទថា ក្មួយរំ,លោភនាង។ ( ការពារប្រសើរជាងព្យាបាល ) បំណងល្អពីពូ ផែង វណ្ណៈ»៕