លោកអ្នក បានជ្រាបរួចមកហើយថា បើទោះជាម្ចាស់ហាងVshop. ធ្វើដាក់ខ្លួនប៉ុណ្ណាក៏ដោយ ក៏បុរសម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Richard Hann» នៅតែមិនដាច់អាឡ័យ ហើយបង្ហាញការនឹករំលឹកចំពោះនារីខាងលើនោះជានិច្ច។
ជាក់ស្ដែង នៅយប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានបង្ហោះវីដេអូមួយ អមដោយសាររៀបរាប់យ៉ាងក្ដុកក្ដួលថា «បងពិតជានឹកអូន ចង់ធ្វើម្ហូបទាំងអស់នេះអោយអូនញាំទៀតណាស់ ទាំងអស់នេះសុទ្ធតែជាម្ហូបដែលអូនចូលចិត្ត និង cake ដែលអូនចូលចិត្ត
តែមើលទៅតាមអូននិយាយ អូនមិនអាចត្រលប់មករស់នៅជាមួយបងវិញទេ តែបងនៅតែចង់សួរអូន តើអាចទេ យើងឈប់គិតរឿងទាំងអស់នេះ ហើយចាត់ទុកវា សុបិនអាក្រក់មួយ ទៅសាងជីវិតថ្មីនៅប្រទេសថៃដែលយើងធ្លាប់រស់នៅ និងអនុស្សាវរីយ៍ល្អៗ ហើយនេះជាវីដេអូចុងក្រោយហើយដែលបងធ្វើសម្រាប់អូន
សង្ឃឹមថាអូនមើលហើយ នឹងនឹកឃើញអ្វីល្អៗ ដែរយើងធ្លាប់បានសាងជាមួយគ្នា ហើយបទនេះជាបទដែរពួកយើង តែងតែស្តាប់ពេលចាប់ផ្តើមដំបូង មិនថាមុនគេង ឬពេលធ្វើការ
只是没有如果បងមិនចង់អោយទំនាក់ទំនងយើងអាក្រក់រហូតដល់ជួបគ្នាលើកក្រោយ បង ឬអូនជាដើមបណ្តឹង ឬចុងបណ្តឹងស្អីនោះទេ
វិលវិញមកអូនសម្លាញ់ បងសុំចិត្តអូនបានទេ ខ្ញុំសុំចិត្តបងប្អូនទាំងអស់គ្នា ឈប់ស្ដីបន្ទោសគាត់ទៅ ខ្ញុំមិនចង់អោយគាត់បាក់ទឹកចិត្តទេ ហើយក៏អគុណបងប្អូនទាំអស់គ្នាដែរអាណិតស្រលាញ់រូបខ្ញុំ»៕