ភ្នំពេញ៖ ប្រិយមិត្តប្រហែលជានៅចាំបាន តារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា ណយ តាមរយៈបទចម្រៀងដ៏ល្បីរបស់នាងកាលពីជាង៧ឆ្នាំមុន គឺបទ «កុំស្មោះនៅមុខអូន» ដែលកាលគ្រានោះ តារាស្រីរូបនេះពិតជាទទួលបានការគាំទ្រច្រើនមែនទែន។
ទន្ទឹមនឹងនេះដែរ បន្ទាប់ពីផលិតកម្ម Big Man ដែលនាងបានជ្រកកោនត្រូវបានបិទទៅ ណយ ក៏បានស្ងាត់ពីសិល្បៈមួយរយៈធំ។
ប៉ុន្តែមួយរយៈចុងក្រោយនេះ នាងក៏បានចូលច្រៀងឡើងវិញនៅក្នុងផលិតកម្ម M និងបន្តផលិតបទចម្រៀងពីរោះបម្រើអារម្មណ៍ហ្វេនៗឡើងវិញផងដែរ។
ក្នុងនោះយើងសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាងហាក់នៅមានកម្រិតនៅឡើយ ពោលគឺមិនសូវមានការគាំទ្រច្រើនដូចមុននោះឡើយ ទើបជាហេតុធ្វើឲ្យនាងមិនសូវលេចមុខសិល្បៈច្រើន។
យ៉ាងណាមិញ ទោះជាការងារសិល្បៈមិនសូវមមាញឹកក៏ដោយ តែការរកស៊ីរបស់នាងក៏កាក់កបពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យកត់សម្គាល់ផងដែរ ទើប ណយ អាចប្រើជីវិតឯកជនរបស់នាងបានយ៉ាងមានក្ដីសុខ និងហ៊ឺហា ឡូយឆាយ មិនចាញ់តារាដទៃក្នុងសង្គមសិល្បៈខ្មែរនោះឡើយ៕ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖