រាជធានីភ្នំពេញ ៖ ពិតណាស់ កញ្ញា ភុំ សោភ័ណ្ឌ ត្រូវបានមហាជនខ្មែរតាមដាន វិស័យបវរកញ្ញា ស្គាល់យ៉ាងច្បាស់ថាជា ម្ចាស់មកុដMiss World 2020 របស់កម្ពុជា មិនត្រឹមតែមាន រូបសម្បត្តិស្រស់ស្អាតប៉ុណ្ណោះទេ បវរកញ្ញាខ្មែររូបនេះ ក៏នៅមានសមត្ថភាពខ្លាំងមិនណយដែរ ដែលធ្វើឲ្យមហាជនខ្មែរ កោតសរសើរនិងសាកសមខ្លាំង សម្រាប់តំណាងនេះ។
យ៉ាងណាមិញ បើក្រឡេកមកមើលពី ប្រទេសកម្ពុជាវិញ បច្ចុប្បន្ននេះ បវរកញ្ញាតំណាងកម្ពុជា ចំនួន២រូបទៅហើយ ដែលកំពុងតែនៅប្រទេស ត្រៀមខ្លួនរួចរាល់ ក្នុងការប្រកួតសម្រស់ល្បីៗ ក្នុងនោះមាន អ៉ីស្រាអែល និងថៃ ផងដែរ ជាមួយគ្នានេះ កញ្ញា ភុំ សោភ័ណ្ឌ ក្លាយជាបេក្ខនារីទី៣ បានដែលកំពុងហោះចេញពីកម្ពុជា ដើម្បីប្រកួតនៅក្នុងប្រទេស ព័រតូរីកូ ។
នេះបើតាមការបញ្ជាក់ពី ទំព័រហ្វេសប៊ុក Miss World-Cambodia បានបញ្ជាក់យ៉ាងច្បាស់ថា ៖
នេះជារូបភាពទិដ្ឋភាព កញ្ញា ភុំ សោភ័ណ្ឌ ចេញដំណើរទៅចូលរួមប្រកួតកម្មវិធី Miss World 2021 នៅប្រទេស ព័រតូ រីកូ ។ សូមប្រិយមិត្ត ហ្វេនៗ ចូលរួមផ្តល់កម្លាំងចិត្តគាំទ្រដល់ញ្ញា ឱ្យទទួលបានជោគជ័យក្នុងកម្មវិធីនេះ ដើម្បីនាំយកកិត្តិយសមកជូនប្រទេសជាតិវិញ ។ #MissCambodia2021៕
ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖