កាលពីពេលថ្មីៗកន្លងទៅនេះ លោក ដែន សូនី បានបញ្ជាក់នៅក្នុងឡាយថា ខ្លួនអត់និយាយក្នុងឡាយទេ ខ្លួនធ្វើតាមច្បាប់វិញ ខ្លួនមានភស្តុតាងគ្រប់គ្រាន់។ លោកថា រាល់ថ្ងៃ ផ្ទះក៏ខ្លួនបង់រំលស់គេ ឡានក៏លោកបង់គេ បង់គេទាំងអស់ ហើយអត់ដែលចេះទៅលួ,ចប្ល,ន់គេទេ បើសិនចាប់បានភស្ដុតាង ប្ដឹ,ងចា,ប់លោកដាក់គុក លោកទទួលយក បើសិនលោកបានធ្វើខុស។
លោកបន្តថា ប្រទេសយើងជាប្រទេសមានច្បាប់ មុននឹងចោ,ទថា គេចោរ យើងត្រូវមានភស្ដុតាងច្បាស់លាស់ មិនមែនចេញមកនិយាយតែមាត់។ តែលោកអត់និយាយទេ លោកមានភស្ដុតាងទាំងអស់។
លោក ដែន សូនី បញ្ជាក់ពីជំហររបស់ខ្លួនទៀតថា ទោះបីជាខ្លួនក្រ អត់ដែលទៅលួ,ចប្ល,ន់អ្នកណាទេ ហើយកុំនិយាយថា ប្ដីមិនល្អ ចរិត មិនល្អ។ អ្នកណាក៏ចរិតមិនល្អដែរ ប៉ុន្មាននាក់ហើយ មានមើលខ្លួនឯងអត់ថា រាល់ថ្ងៃនេះ ប៉ុន្មាននាក់ហើយ ឲ្យតែចេញពីគេ គេមិនល្អៗ សុទ្ធតែគេមិនល្អទាំងអស់ ខ្លួនឯងត្រូវទាំងអស់។
ក្រោយលោក ដែន សូនី និយាយបែបនេះ គេឃើញ អ្នកនាងLove Riyaឡាយតបវិញ ដោយបញ្ជាក់ថា រឿងវាយូរមកហើយ បើគេចង់ចប់ វាចប់ហើយ តែមនុស្សអត់ចង់ចប់។ អ្នកខ្លះគេរស់នៅជាមួយគ្នា អត់ចុះសម្រុងគ្នា គេបែកគ្នា គេចប់ហើយ។ Love Riyaបន្តថា ខ្លួនរស់នៅសន្សំតែសេចក្ដីសុខទេ ហើយក៏អត់ដែល និយាយអី ទៅប៉ះ ពាល់បុគ្គលណាដែរ។
លុះនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ មិនដឹងថា លោកដែន សូនី ធ្វើការប្ដឹងផ្ដល់Love Riya ឬយ៉ាងណានោះទេ ស្រាប់តែនាង ឡាយវីដេអូបណ្ដើរ យំបណ្ដើរ ដោយរៀបរាប់ថា គេអត់ដោះលែងជីវិតខ្លួន គេផ្ដន្ទាជីវិតខ្លួនអញ្ចឹង ហេតុអ្វី គេមិនបញ្ចប់ ដោះស្រាយរឿងមួយមិនទាន់ចប់ផង ចូលរឿងមួយទៀត ហេតុអ្វីគេមិនឲ្យខ្លួនបានសុខ តើខ្លួនបានសុខដោយវិធីណា។
នៅពេលឃើញអ្នកនាងLove Riyaយំបែបនេះ គូស្នេហ៍ថ្មីរបស់អ្នកនាង ដែលជិតចូលរោងការជាមួយគ្នានោះ ក៏បានចេញមុខមកលួងលោម និងជូតទឹកភ្នែកឲ្យផងដែរ។ ជាមួយគ្នានេះ បុរស ដែលសន្យាយកបេះដូងមកការពារប្រពន្ធកូនរូបនេះ ក៏ចង់តបតជាមួយអតីតគូស្នេហ៍របស់Love Riyaផងដែរ តែអ្នកលក់ឡេដ៏ល្បីរូបនេះ បានហាមមិនឲ្យធ្វើការតបតនោះឡើយ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖