បើទោះមួយរយៈចុងក្រោយនេះ អ្នកស្រី ទ្រី ដាណា មិននិយាយដោយបើកចំហថាតើត្រូវរស់នៅម្នាក់ឯង ឬក៏ព្រមលើកលែងទោសឲ្យពូម៉ៅ ក៏ដោយ តែតាមរយៈការបង្ហោះសារឃើញថា អ្នកស្រី ជ្រើសរើសផ្លូវរស់នៅបែបឯកាហើយ ពាក់ព័ន្ធនឹងជីវិតគូ។
នេះមានន័យថា អ្នកស្រី ទំនងជាមិនជ្រើសរើសយកការលើកលែងទោសឲ្យពូម៉ៅនោះឡើយ ព្រោះក្នុងសំណេរម្សិលមិញ អ្នកស្រី បានសម្ដែងការសោកស្ដាយចំពោះពេលវេលាកន្លងហួស ដែលមិនអាចនៅក្បែរមនុស្សល្អៗ ប៉ុន្តែសន្យានឹងខ្លួនឯងថា នឹងរស់នៅឯកា ប្រសើរជាងរស់នៅក្នុងសម្ពាធនោះ។
បង្ហោះរូបថតម្នាក់ឯងជាច្រើនសន្លឹក នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថៅកែហាងពេជ្រចិត្តធម៌រូបនេះ បានរៀបរាប់ដូច្នេះថា «យើងមិនអាចវិលទៅរកអតីតកាលទេ ប៉ុន្តែអតីតកាលល្អៗ នឹងស្ថិតក្នុងការចងចាំរបស់យើង ហើយជាក្ដីរំភើប និងរីករាយបំផុត នៅពេលនឹកឃើញអតីតកាលល្អៗទាំងនោះ ពេលវេលា ដើរលឿនណាស់ ត្រូវរៀនធ្វើតាមបេះដូង កុំត្រាំត្រែងក្នុងទុក្ខកង្វល់ ហើយគិតថាវាជាកម្មយើង មិនមែនទេ
កុំឱ្យវេលាកន្លងទៅអត់ន័យ យើងត្រូវតែជម្នះឱ្យបាន ជម្នះពេលនេះ ដើម្បីថ្ងៃក្រោយយើងមានអតីតកាល មានអនុស្សាវរីយ៍ មានការចងចាំដ៏ល្អក្នុងជីវិត ពេលខ្លះនៅម្នាក់ឯង គិតដល់រឿងទាំងនោះ មានអារម្មណ៍ថាស្រស់ស្រាយណាស់
ខ្ញុំស្ដាយពេលវេលាកន្លងហួស ស្ដាយដែលមិនអាចនៅក្បែរមនុស្សល្អៗ តែខ្ញុំសន្យានឹងខ្លួនឯងថា ថ្ងៃក្រោយរៀនធ្វើតាមបេះដូង ទោះម្នាក់ឯងឯកាបន្តិច តែប្រសើរជាងរស់នៅក្នុងសំពាធ។ ខំប្រឹងធ្វើការ ខំប្រឹងដើម្បីមនុស្សជុំវិញខ្លួន និងបំពេញក្ដីសុខខ្លួនឯង។
ពេលខ្លះ សម្រាកបន្តិច គិតដល់រឿងកន្លងហួសជិត ១០ឆ្នាំមុន ក៏មានក្ដីសុខ ព្រោះធ្លាប់ស្គាល់អ្វីហៅថាភាពកក់ក្ដៅពិតៗ។ រាល់ថ្ងៃ បងប្អូនទាំងអស់គ្នា ជាកម្លាំងចិត្ត ហើយរំភើបបំផុតនោះ ឃើញក្មួយៗស្រលាញ់ចូលចិត្តច្រើនសន្យានឹងមីង ខំប្រឹងរៀនសូត្រ ដើម្បីអតីតកាលល្អៗ»៕