កូរ៉េខាងត្បូង ៖ ពិតណាស់ តារា Kpop រូបណាដែលថាមិនមានសម្រស់ស្រស់ស្អាត ទាំងបុរស និងស្រ្តី ពួកគេម្នាក់ៗសុទ្ធតែមានសមត្ថភាពក្រោមការហ្វឹកហាត់យ៉ាងតឹងរឹង និងសម្រស់ដ៏ស្រស់ស្អាត ជាមួយនឹងថែរក្សាស្បែក ក៏ដូចជាផលិតផលល្អៗ។
ទន្ទឹមនឹងនេះ ក្រុម BLACKPINK ក៏ជាក្រុម Kpop នារីមួយក្រុមដែលមានសមាជិក ៤ រូប មានទាំងសម្រស់ និងសមត្ថភាពរៀងៗខ្លួន មិនតែប៉ុណ្ណោះពួកគេម្នាក់ៗក៏មាន គណនី Instagram ផ្ទាល់ខ្លួនម្នាក់មួយៗផងដែរ ដើម្បីបង្កើនទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រឲ្យកាន់តែជិតស្និទ្ធថែមមួយកំរិតទៀត។
ស្របគ្នានេះ Jennie គឺតែបានបង្ហោះបង្អួតរូបភាពជាច្រើនរបស់នាង បង្អួតសម្រស់របស់ខ្លួនជាមួយនឹងស្ទាយប្លែកៗជាច្រើន មិនថាម៉ូតសម្លៀកបំពាក់ការផាត់មុខទាំងបែបធម្មជាតិ ឬស៊ិចស៊ី និងទីតាំងនៃការថតរូបរបស់នាងជាដើម ក្នុងគណនី Instagram របស់នាង។
ក្រោយមក មានអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងអ៊ីនធើណែត បានសង្កេតឃើញថា តារាស្រីរូបនេះកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត នៅពេលដែលនាងបានថតរូបនៅក្រោមពន្លឺព្រះអាទិត្យ រំលេចស្បែកដ៏ម៉ត់សលោង ធ្វើឲ្យ Jennie ក្លាយទៅជាទេពធីតាព្រះអាទិត្យយ៉ាងពិតប្រាកដ៕
ប្រភពពីkhmerload
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖