រឿងរ៉ាវជនទី៣ជ្រែកយកស្នេហ៍បុរសម្នាក់ កំពុងតែក្លាយជាប្រធានបទកាន់តែក្ដៅគគុកថែមមួយកម្រិតទៀតសម្រាប់អ្នកលេងបណ្ដាញសង្គម ក្រោយពេលបែកធ្លាយថា អ្នកទី៣នោះ ជាគ្រូជោគជ័យឈ្មោះប៊ុន ផាក។
ទោះយ៉ាងណា រហូតមកដល់រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ គេមិនទាន់ឃើញលោក ប៊ុន ផាក ធ្វើការបកស្រាយយ៉ាងណានោះឡើយ។ តែបើតាមការបកស្រាយរបស់នារីម្នាក់ ដែលត្រូវគូស្នេហ៍ចោទប្រកាន់ បានលើកឡើងថា រឿងរ៉ាវនេះ មិនពាក់ព័ន្ធនឹងអ្នកថ្មីរបស់នាងនោះឡើយ។
តាមរយៈវីដេអូ ដែលគេកាត់បង្ហោះក្នុងទីកតុក, នារីម្នាក់នេះ បានអះអាងថា ខ្លួនមានការអាណិតចំពោះសង្សារចាស់ ទោះខ្លួនមានទំនាក់ទំនងអ្នកក្រោយហើយ ក៏ខ្លួននៅជាមួយគាត់ដែរ ដោយសារតែការអាណិត។ ខ្លួន ព្យាយាមលួងអតីតសង្សាររបស់ខ្លួន ទាំង ដែលពួកយើងបានសម្រេចចិត្តថា បែកគ្នាហើយក៏ដោយ ដើម្បីឲ្យគាត់ត្រជាក់ចិត្ត មិនចង់ឃើញគាត់ឈឺចាប់។
បន្ថែមលើនេះ នារីខាងលើ បានបកស្រាយតាមរយៈការបង្ហោះសារនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ថា «ខ្ញុំមិនបានក្ប,ត់គាត់ទេ មានតែគាត់ខ្លួនឯងទេ ទើបដឹងច្បាស់ ពេលខ្ញុំសម្រេចចិត្តថាបែក គឺខ្ញុំបានប្រាប់គាត់ហើយ តែគាត់ខ្លួនឯងមិនទទួល ហើយខ្ញុំក៏អាណិតគាត់ ចង់អោយគាត់ព្យាបាលបេះដូងតាមសម្រួល ព្រោះខ្ញុំ មិនមែនជាមនុស្សចិត្តដាច់។ មិនមែនមនុស្សរវល់សឹងអី សុខៗទៅមានពេលក្ប,ត់រកអ្នកថ្មីទេ។ ខ្ញុំបានបែកពីគាត់២ខែហើយ ទើបខ្ញុំជួបអ្នកក្រោយ សូមបងប្អូនកុំយល់ច្រលំ»។
ជាមួយគ្នានេះ នារីខាងលើ ក៏បានធ្វើការបកស្រាយទៅកាន់អតិថិជនរបស់ខ្លួនថា «ជូនចំពោះ អតិថជនជាទីស្រលាញ់ អ្វីដែរអូនខូចចិត្តបំផុតពេលនេះ គឺភ្ញៀវដែរធ្លាប់គាំទ្រ ស្រលាញ់អូន មើលអូនឡាយរាប់ឆ្នាំ ដឹងថា ចរិតអូនបែបណាហើយ តែនៅយល់ច្រលំ គិតមិនល្អមកលើអូនទៀត អូនពិតជាឈឺចាប់ណាស់ អ្នកដទៃអូនមិនដែរខ្វល់ទេ តែសំខាន់ ហេតុអីភ្ញៀវអូន មិនយល់ពីអូន?
មិនមែនអូនខ្លាច ថ្ងៃក្រោយរកស៊ីលែងបានទេ បងដឹងស្រាប់ហើយ កន្លងមកអូនរកស៊ីស្មោះត្រង់នឹងបងបែបណា គ្រប់ជំហានសុទ្ធតែគិតពីបង មិនដែលមានចិត្តចង់កេងចំណេញពីបងឡើយ ចង់ត្រឹមតែឃើញភ្ញៀវអូនពេញចិត្ត។
តាំងពីចាប់ផ្ដើមមក អូនមិនដែរយកលុយសំខាន់ទេ ហើយអូនក៏មិនមែនជាអ្នកជោគជជ័យអីដែរ គ្រប់យ៉ាងគឺអូនខំតស៊ូមកដោយខ្លួនឯង អោយអូនសុំទោសបើអូននិយាយខុសឆ្គងកន្លែងណាដែរធ្វើអោយបងមិនពេញចិត្ត ព្រោះដឹងស្រាប់ហើយ អូនមិនចេះរៀបពាក្យនិយាយអីទេ សុំត្រឹមតែភ្ញៀវអូន មនុស្សដែលស្រលាញ់អូនជឿជាក់លើអូន ផ្តល់កម្លាំងចិត្តអោយអូន អ្វីក៏អូនមិនខ្លាចដែរ ទោះជាគេខំលាបពណ៌អូនយ៉ាងណាក៏ដោយ។ បងមិនមែននៅក្នុងជីវិតអូនបងមិនដឹងទេថា ការពិតយ៉ាងណា បងដឹង បងឃើញតែអ្វីដែរគេចង់អោយឃើញប៉ុណ្ណោះ»។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃ១ ខែធ្នូ ឆ្នាំ២០២១ បុរសម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Richard Hann» បានបង្ហោះរូបថត និងវីដេអូ ជាច្រើន ហើយរៀបរាប់ទាំងឈឺចាប់ថា «ហេតុអីអូនបំភ្លេចគ្រាលំបាកវេទនា ដែលយើងតស៊ូឆ្លងកាត់ជាមួយគ្នា យើងចាប់ដៃគ្នាតាំងពីកវែកកឆ្នាំង លុះឆ្លងកាត់ឧបសគ្គគ្រាលំបាក រហូតមានថ្ងៃនេះ ហេតុអីពេលនេះអូនក្ប.ត់បង អូនចោលបង អូនចោលទាំងអនុស្សាវរីយ រយៈពេលជិត5ឆ្នាំកន្លងមកនេះ
យើងមានឡាន មានផ្ទះ មានរបស់របរគ្រប់យ៉ាង ដែលអូនចង់បាន តែពេលមានរបស់គ្រប់យ៉ាងអូនបែរជាបំភ្លេចគ្រាកម្សត់ ដែលធ្លាប់ហែលឆ្លងជាមួយគ្នា បងកំសាកណាស់ ពេលលំបាកបងកាន់ដៃអូនឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ផ្ទុយទៅវិញពេលមានគ្រប់យ៉ាងអូនទាត់បងចោលទៅមានអ្នកថ្មី។
ម៉ាក់ប៉ាបងប្អូនដឹងឮទាំងសងខាង ហើយពួកគាត់ហួសចិត្តណាស់។ ជនទី3អើយ អ្នកសាហាវខ្លាំងណាស់ ឈានជើងចូលមកបំបែកគ្រួសារខ្ញុំ ធ្វើឲ្យមនុស្សស្រីម្នាក់ប្ដូរចរិតពីមនុស្សស្លូតបូត ទៅជាមនុស្សម្នាក់ផ្សេង»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖