រាជធានីភ្នំពេញ៖ អតីតតារាសម្ដែងលោក ស៊ុក សុភា បានចំណាយពេលជាង១ខែហើយ នៅក្នុងទឹកដីកំណើតប្រទេសកម្ពុជា បន្ទាប់ពីជួបបញ្ហាក្នុងជីវិតគ្រួសាររហូតដល់បែកចានបែកឆ្នាំជាមួយអតីតភរិយាអ្នកនាង សារីណា នៅអនិកជនខ្មែរអូស្ត្រាលី ដោយទុកឲ្យកូនៗនៅជាមួយម្ដាយ។
ក្នុងរយៈពេលនៃការស្នាក់នៅប្រទេសកម្ពុជានេះ គេកត់សម្គាល់ឃើញថា តារាសម្ដែងរូបនេះបានធ្វើដំណើរកម្សាន្តទៅទីតាំងជាច្រើន ដើម្បីរំដោះភាពស្មាញស្មុគ កើតចេញពីវិបត្តិគ្រួសារ។ ដំណើរមកកាន់ទឹកដីកំណើតលើកនេះ ទំនងប្រហែលជា លោក ស៊ុក សោភា កំពុងសំឡឹងរកឳកាសធ្វើជំនួញនៅទីនេះផងដែរ។បើតាមអ្វីដែលសាមីខ្លួនបង្ហោះលើបណ្ដាញសង្កមលោកគ្រោងបើកភោជនីយដ្ឋានមួយយីហោរ”ដូង”។
លោកបានសរសេរថា៖” បើកឆាប់ៗនេះ! ជួបគ្នានៅភោជនីយដ្ឋានដូង ដោយ ស៊ុក សោភា” ។
សូមរំលឹកដែរថា លោក ស៊ុក សោភា បានវិលត្រឡប់មកទឹកដីកំណើតវិញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១។ ចំពោះបញ្ហាគ្រួសារវិញ គេដាក់ការសង្ស័យថា ទំនងជាប្ដីប្រពន្ធរបស់ពួកគេ អាចត្រូវរ៉ូវគ្នាវិញ ខណៈអ្នកនាង សារីណា ជាអតីតភរិយាបានបង្ហោះសារឆ្លើយឆ្លងគ្នាកាលពីពេលថ្មីៗនេះ ជាមួយពាក្យពេចន៍ដែលគ្រប់គ្នាយល់បានថា ជាសំណេររបស់លោក ស៊ុក សុភា៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖