រាជធានីភ្នំពេញ៖ តារាសម្ដែងដ៏ស្រស់សោភា កញ្ញា មាន សូនីតា ដែលមានរហ័ស្សនាម «រាជនីក្រមា» គឺបានកាន់តែធ្វើអោយអ្នកគាំទ្រ និងមហាជន ដាក់ការសង្ស័យជាច្រើនទៅលើទំនាក់ទំនងរវាងនាង ជាមួយនឹងតារាចម្រៀងរូបសង្ហា លោក ហ្សូណូ។ ជាពិសេសតាមរយៈការបង្ហាញរូបភាពយ៉ាងសិទ្ធស្នាលជាច្រើនសន្លឹកជាមួយគ្នា ជាដើម។
ជាក់ស្ដែងថ្មីៗនេះ អ្នកទាំងពីរបានបង្ហាញរូបភាពស្និទ្ធស្នាល អមដោយទេសសភាពយ៉ាងស្រស់ស្អាតជាមួយនឹងសម្រស់ទឹកសមុទ្រយ៉ាងខៀវស្រងាត់ ដោយទឹកមុខញញឹមសប្បាយរីករាយ។
ក្នុងសំណេរដ៏គួរឲ្យសង្ស័យមួយ មាន សូនីតា បានរៀបរាប់ថា៖“អ្នកមិនដឹង ថានៅពីក្រោយរូបភាពស្រស់ស្អាតប៉ុន្មានសន្លឹកនេះ ពួកយើងបានឆ្លងកាត់រឿងអ្វីខ្លះនោះទេ” ។
នាងបន្តថា ទោះបីជាហត់នឿយយ៉ាងណា ជួបការលំបាកយ៉ាងណា ក៏នៅតែសើចមុខកាមេរ៉ា និងញញឹមនៅមុខទស្សនិជន។
នាងបញ្ជាក់ថា៖“អ៊ីចឹងបានថា អ្នកធ្វើបានដឹង អ្នកមើលបានតែនិយាយទេ តែអ្វីដែលសំខាន់បំផុតការងារខ្ញុំទទួល ខ្ញុំនឹងធ្វើកាងារនោះឲ្យល្អបំផុត ព្រោះខ្ញុំមិនចង់ក្បត់នឹងខួរក្បាល រឺឧត្តមគតិខ្លួនឯងឡើយ”។
ក្រោយពីបានឃើញដូច្នេះ អ្នកគាំទ្រក៏និយាយសរសើរនិង ច្រណែនអំពីតារាទាំងពីរដួងនេះ ថាពិតជាសក្ដិសមដើរតួជាគូនឹងគ្នាពិតមែន គឺស្រីស្រស់ត្រូវជាគូនឹងប្រុសសង្ហា៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖