ក្រោយពីអ្នកស្រី ទ្រី ដាណា ប្រកាសផ្ដាច់ទំនាក់ទំនងជាមួយខ្លួននោះ, គេសង្កេតឃើញថា ពូម៉ៅ តែងតែបង្ហាញពីបំណងចង់ត្រូវរ៉ូវជាមួយភរិយាវិញ ដើម្បីមានឱកាសក្នុងការមើលថែរក្សាគ្រួសារដូចដើមនោះ។
ជារឿយៗពូម៉ៅ តែងតែលេងទីកតុក បង្ហោះវីដេអូ ធ្លាប់សាងអនុស្សាវរីយ៍ជាច្រើនជាមួយអ្នកស្រី ទ្រី ដាណា ហើយក៏ចង់បង្ហាញភាពស្មោះត្រង់របស់ខ្លួនឥតប្រែចំពោះភរិយា ផងដែរ។ ចំណែក អ្នកស្រី ទ្រី ដាណា រហូតមកដល់ពេលនេះ ហាក់មិនមានចម្លើយវិជ្ជមានបែបណាចំពោះពូម៉ៅ នោះឡើយ។
ទោះយ៉ាងណា កន្លងមក អ្នកស្រី ទ្រី ដាណា ធ្លាប់បានបញ្ជាក់ដូច្នេះថា «បងប្អូនមានចំនួនមានការយល់ច្រឡំខ្លាំងមែនទែន អ្នកខ្លះថា គេដឹងខ្លួនខុសហើយម៉េចមិនលើកលែងឲ្យ, ខ្ញុំលើកលែងឲ្យតើ ខ្ញុំលែងលែងឲ្យតើ តែឲ្យពេលវេលាជាអ្នកឲ្យខ្ញុំមើលសិន ថាមនុស្សហ្នឹង គាត់កែបានដល់កម្រិតមួយណា មិនមែនគ្រាន់តែសុំអង្វរខ្ញុំភ្លាម ខ្ញុំលែងលែងឲ្យឯណា ខ្ញុំឲ្យមនុស្សហ្នឹងគាត់ដឹងខ្លួន ជឿពាក្យសំដីអ្នកដទៃ មកបំផ្លាញគ្រួសារខ្លួនឯង»។
អ្នកស្រី បន្តទៀតថា «ខ្ញុំលើកលែងឲ្យ តែខ្ញុំមើលពេលវេលា ថាមនុស្សហ្នឹងស្មោះត្រង់ ជាមួយខ្ញុំប៉ុណ្ណា ខ្ញុំគ្រាន់តែប្រាប់ប៉ុណ្ណឹង គ្រាន់តែខ្ញុំប្រកាសថា អត់យកប្តី១ អត់មានប្រុស១ គេហៅថា ភ្លើងខៀវសម្រាប់គាត់មួយបាត់ហើយ។ ហ្នឹង បើសិនគាត់អត់មានស្រី មានញីមែន គាត់សប្បាយចិត្តទៅ»។
ទោះយ៉ាងណា អ្នកស្រី បានបញ្ជាក់ច្បាស់ៗថា «តែមនុស្សបើដើរផឹកស៊ី ប៉ែឡែច្រើន ក៏ខ្ញុំអត់យកវិញដែរ ខ្ញុំគ្រាន់តែប្រាប់ប៉ុណ្ណឹង ពីព្រោះខ្ពើម ពីព្រោះការផឹកស៊ីហ្នឹង វាមានស្រី មានអីក្នុងហ្នឹងហើយ តែផឹកស៊ីហើយស្រវឹង ចូលផ្ទះសំណាក់ហើយ អាហ្នឹងប៉ុណ្ណឹង ខ្ញុំអត់យកវិញទេ គ្រាន់តែប្រាប់ប៉ុណ្ណឹង»។
នៅពេល ដែលមានការលើកឡើងថា «កំហុសអាចកែបានទេ ពេលវេលាជាអ្នកកំណត់ក្មួយស្រី»នោះ ស្រាប់តែអ្នកស្រី លើកដៃសំពេះ រួចនិយាយថា «អរគុណលោកពូ អ្នកមីង និយាយចេញមក ក្មួយទទួលយកបាន។ ខ្ញុំលើកលែងឲ្យ ប៉ុន្តែអាស្រ័យទៅលើពេលវេលា អ្នកឯងកែខ្លួនបានប៉ុណ្ណា បងប្អូនមួយចំនួនត្រូវចាំថា មនុស្ស ដែលគេកែ ទោះជាក្នុងកាលៈទេសៈបែបណាក៏ដោយ គឺគេកែបាន ប៉ុន្តែបើមនុស្សមានល្បិចវិញណា កែបានតែមួយភ្លែតទេ អត់កែដដែល»។
អ្នកស្រី ទ្រី ដាណា បានសង្កត់ធ្ងន់ថា «ហើយខ្ញុំប្រាប់មួយទៀត ខ្ញុំស្អប់ណាស់អ្នកដើរផឹកស៊ី បើចង់កែខ្លួន កុំដើរផឹកស៊ី រញ៉េរញ៉ៃ ខ្ញុំអត់ចូលចិត្តទេ ព្រោះខ្ញុំអ្នករកស៊ី ខ្ញុំអ្នកត្រឹមត្រូវ ខ្ញុំស្អប់ណាស់ អ្នកដើរផឹកស៊ី តែផឹកស៊ី គឺមានស្រីនៅក្នុង បានផឹកស៊ីទៅវាឆ្ងាញ់ ព្រោះខ្ញុំស្គាល់ចរិតប្តីខ្ញុំច្បាស់។
អ្នកស្រីបន្តថា ហើយតែផឹកស៊ីមានស្រី វាអូសក្រឡាទៅខេត្ត ទៅដេកជាមួយគ្នា…អ៊ីចឹងបើចង់កែ កែឲ្យខ្ញុំឃើញ ១ឆ្នាំ ឬក៏២ឆ្នាំ ok បាន ប៉ុន្តែខ្ញុំខ្លាចតែមិនបាន១ឆ្នាំផង ការមុនទេ គ្រាន់តែប្រាប់ប៉ុណ្ណឹង ព្រោះខ្ញុំស្គាល់ច្បាស់ណាស់ ខ្ញុំលើកលែងឲ្យតើ ប៉ុន្តែទុកឲ្យពេលវេលាជាអ្នកកំណត់»។
តាំងពីអ្នកស្រី បានបញ្ជាក់ពីជំហររបស់ខ្លួនដូចខាងលើ រហូតមកដល់ពេលនេះ ឃើញថា ពូម៉ៅ នៅតែរស់នៅបែកពីភរិយានៅឡើយ ហើយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ដោយនឹកគ្រាជិះម៉ូតូកញ្ចាស់ជាមួយគ្នា លោកក៏បានបង្ហោះវីដេអូនោះ ក្នុងទីកតុក ហើយដាក់Captionថា «នឹកគ្រា ដែលបានជិះម៉ូតូនុង»៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖