ស្គាល់​គ្នា​បាន​ម្ដង លោក ​​សូនី សរសើរ​លោក​ជំទាវ អ៊ាន សៀវម៉ី មិន​ចេះ​និយាយ​ដើម​គេ ហើយ​សង្ឃឹម​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ដេក​យល់សប្ដិ​ឃើញ​លោកជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ហៅ​ខ្លួន​ទៅលេង​ផ្ទះ​នោះ ស្រាប់តែ លោក ដែន សូ​នី បាន​ឡាយ​វីដេអូ លើក​សរសើរ មិន​ដាច់​ពី​មាត់ និង​ប្រកាស​ស្វែងរក​មធ្យោបាយ​ក្នុង​ការ​ជួប​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បី​រូប​នេះ​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


លោក​ ដែន សូ​នី បាន​ឡាយ​វីដេអូ នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​លើក​យក​លោក ជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ធ្វើជា​ប្រធានបទ ហើយ​ដាក់​ចំណងជើង​ថា «​ថ្ងៃ​នេះ​សុំ​និយាយដើម​បង​ឧកញ៉ា​សៀវ​ម៉ី»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ការ​ឡាយ​នោះ លោក ដែន សូ​នី អះអាងថា រាល់ថ្ងៃ​ខ្លួន​ស្រឡាញ់​ចរិត​លោកជំទាវ​ឧកញ៉ា អ៊ាង សៀវ​ម៉ី ណាស់ ហើយ​ចង់បាន​លេខ​ទូរ​សព្ទ​គាត់ តែ​មិន​ដឹង​ទាក់ទង​តាម​ណា​ទេ។ លោក​ថា លោក ធ្លាប់​ទៅ​ចែក​អំណោយ​ជាមួយ​លោកជំទាវ​ម្ដង ឃើញ​ថា ចរិត​គាត់​ថ្លៃថ្នូរ​ មានចិត្ត​ទូលាយ​ទាំង​ប្ដី និង​ប្រពន្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ​បាន​សរសើរ​ទៀត​ថា លោកជំទាវ ល្អ​តាំងពី​ការ​និយាយស្ដី​, ដំណើរ​, ស្អាត​ទាំង​ចិត្ត ស្អាត​ទាំង​កាយ​, ជា​មនុស្ស​ស្រី​ម៉ឺងម៉ាត់​, ច្បាស់លាស់ ឆ្លាត ហើយ​ពូកែ​, មាន តែ​សាមញ្ញ អត់​ឫក​​​, ចរិត​ថ្លៃថ្នូរ​, ចេះ​គោរព​ឲ្យ​តម្លៃ​ប្ដី​, ជា​មេផ្ទះ​គំរូ និង​មិន​ចេះ​និយាយ​ដើម​គេ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ជាមួយ​គ្នា​នេះ លោក ដែន សូ​នី បាន​និយាយ​ពី​ការ​យល់សប្ដ​ឃើញ​លោកជំទាវ ហៅ​ទៅលេង​ផ្ទះ ហើយ​លោក​ ក៏​បង្ហាញ​ក្ដី​រំពឹង​ថា នឹង​បាន​ទៅ​ជួប​លោកជំទាវ ញុំា​អី​ជាមួយគ្នា និយាយ​គ្នា​លេង។ ការនិយាយ​បែបនេះ មិនទាន់​ផុត​មាត់​ផង ស្រាប់តែ​លោកជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ចូល​មក​មើល​ការ​ឡាយ ជាហេតុ​ធ្វើ​ឲ្យ​លោក​សូ​នី រំភើប​ស្ទើរ​ហោះ​ទៅ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពេល​នោះ​ ដើម្បី​សម្រេច​បំណង​របស់​លោក​ ដែន សូ​នី, លោកជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ថែមទាំង​ទម្លាក់​លេខ​ទូរ​សព្ទ​ជូន​ថែម​ទៀត​ផង។ ក្រោយពី ​បាន​លេខ​ទូរ​សព្ទ​រួចមក លោក សូ​នី ថា លោក​នឹង​ទៅ​ជួប​លោកជំទាវ​ឆាប់ៗ​ខាងមុខ​នេះ​ហើយ​៕ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment