ចិត្តដូចគ្នា​! ទ្រី ដា​ណា ជួយ​៥​ពាន់​ដុល្លារ ដល់​បវរកញ្ញា​តំណាង​ជាតិ​យើង ខណៈ ស្រីអូន ជួយ​ចំនួន​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ល្ងាច​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២១​នេះ អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ បានបង្ហាញ​អារម្មណ៍​រំភើប ពេល​ឃើញ បវរកញ្ញា​តំណាង​ជាតិ​យើង ឡើងលើ​ឆាក​អន្តរជាតិ ហើយ​អ្នកស្រី បានសម្រេច​ជួយ​ជា​ថវិកា​មួយចំនួន ដើម្បី​បោះឆ្នោត​តាម App ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​អ្នកស្រី បាន​បង្ហោះ​រូបថត​បវរកញ្ញា​តំណាង​ជាតិខ្មែរ ហើយ​បង្ហាញ​អារម្មណ៍​ដូច្នេះ​ថា «​រំភើបចិត្ត​ពេល​ឃើញ​បវរកញ្ញា​ខ្មែរ​យើង​ឡើង​ឆាក​អន្តរជាតិ​ម្ដងៗ នាង​ខ្ញុំ​ជួយ 5000$ ដើម្បី​បោះឆ្នោត​តាម App ស្មើនឹង 5500 Votes ខំប្រឹង តស៊ូ​ឡើង​ប្អូនស្រី ត្រូវ​ចាំ​ថា ប្អូន​ជា​បវរកញ្ញា​តំណាង​ជាតិ​យើង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហើយ​យើងទាំងអស់គ្នា រង់ចាំ​គាំទ្រ​ផ្ដល់​កម្លាំងចិត្ត​ជានិច្ច សូម​គាំទ្រ ការបោះឆ្នោត​តាម App Star Phone សល់​ពេល ៣​ថ្ងៃ​ទៀត ដើម្បី​បវរកញ្ញា​កម្ពុជា​យើង​បាន​ឈានចូល Top 10 វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី Miss Grand International»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ស្រីអូន សម្រស់​ធម្មជាតិ ដែលជា​ស្ត្រី​ចិត្តធម៌​ដែរនោះ នៅ​យប់​ថ្ងៃ​ដដែល​នេះ ក៏បាន​សម្រេច​ជួយ​ដល់​បវរកញ្ញា​តំណាង​ជាតិ​យើង​ផងដែរ តាមរយៈ​ការឧបត្ថម្ភ​ថវិកា​ចំនួន​២​ពាន់​ដុល្លារ សម្រាប់​បោះឆ្នោត​តាម​App star phone​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ស្រីអូន បាន​បញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​បាន​ធ្វើ​រួចហើយ​ដើម្បី​ជួយ​ធីតា 2000$ សម្រាប់​បោះឆ្នោត​តាម App ជូន​ដល់​បវរកញ្ញា​ខ្មែរ​យើង សល់​តែ​3​ថ្ងៃ​ទៀត​ទេ​លឿន​ៗ សូម​បងប្អូន​ចូលរួម​ជួយ​ស៊ែរ​និង​like ពិសេស​សូម​ជួយ​បោះឆ្នោត​តាម App star phone ដើម្បី​លើក​មុខមាត់​កញ្ញា​ឯក​របស់​យើង​ផង​ ខ្មែរ​ជួយ​ខ្មែរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា អ្នកស្រី ទ្រី ដា​ណា និង ស្រីអូន សម្រស់​ធម្មជាតិ ជា​ស្ត្រី​ចិត្តធម៌​ដូចគ្នា ហើយ​នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១​នេះ ពួកគេ បានសម្រេច​ជួយ​ដល់​បវរកញ្ញា​តំណាង​ជាតិ​យើង​ដូចគ្នា​ទៀត​ផង ដោយ​អ្នកស្រី ទ្រី ដា​ណា ជួយ​៥​ពាន់​, ស្រីអូន ជួយ​២​ពាន់ សម្រាប់​បោះឆ្នោត តាម​App​។ ដោយ​១​ដុល្លារ​ស្មើ​១​ពិន្ទុ ដូច្នេះ​ពួកគេ​ទាំង​២​នាក់ ​សរុប​បាន​ផ្ដល់​ជូន​បវរកញ្ញា​តំណាង​ជាតិ​យើង​សរុប​ចំនួន​៧​ពាន់​ពិន្ទុ​ហើយ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment