គេនៅចាំបានថា អ្នកនាងសួស វីហ្សា និង លោកថមមី បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្រោយពីពួកគេ បានតស៊ូ និងស្វែងយល់ចិត្តគ្នាប្រមាណជាង៤ឆ្នាំ។
នៅថ្ងៃខួបអាពាហ៍ពិពាហ៍រយៈពេល២ឆ្នាំ កាលពីពេលថ្មីៗនេះ លោកថមមី បានធ្វើឲ្យអ្នកនាង សួស វីហ្សា រំភើបចិត្ត មិនស្ទើរនោះទេ ដោយលោក បានរំលឹកអនុស្សាវរីយ៍ជាច្រើនកាលនៅគ្រាក្រ និងធ្វើតាមការសន្យា ដោយនាំភរិយារបស់ខ្លួនទៅជិះកន្ទុំរុយទៀតផង។
នៅថ្ងៃខួបអាពាហ៍ពិពាហ៍នេះដែរ ពួកគេ បានពញ្ញាក់អារម្មណ៍គ្នារៀងៗខ្លួន ដោយអ្នកនាង សួស វីហ្សា បានយកនំខេក ជាមួយនឹងនាឡិកា ទៅស៊ុបប្រាយប្ដី ដល់ក្រុមហ៊ុន។ តែជាការឆ្លើយតប ថមមី បែរជាស៊ុបប្រាយតបទៅវិញយ៉ាងភ្ញាក់ផ្អើល តាមរយៈការទិញរថយន្តយ៉ាងទំនើបជូនភរិយានោះ។
បង្ហោះភ្ជាប់ជាមួយវីដេអូ ស៊ុបប្រាយភរិយា, ថមមី បានសរសេររៀបរាប់ថា « ប្រពន្ធមកស៊ុបប្រាយប្តីនៅក្រុមហ៊ុនទិញនំខេក និងនាឡិកាជូនប្តី តែចៃដន្យប្តីស៊ុបប្រាយតបទៅវិញHappy Anniversary 2Year 29.11.2019 – 29.11.2021 បងស្រលាញ់អូន
ប្រពន្ធសម្លាញ់សម្រាប់បងអូនជានារីស្រស់ស្អាត និងគួរអោយស្រលាញ់ជារៀងហូត My Love បងសន្យានឹងធ្វើអោយអូន និងកូនមានតែសុភមង្គលជារៀងរហូត ព្រោះយើងធ្លាប់លំបាកវេទនាជាមួយគ្នា ឆ្អែតហើយតាំងពីបាតដៃទទេមក ទម្រាំមកដល់ថ្ងៃនេះ អរគុណអូន ដែលនៅក្បែរបងរហូតមក»។
ជាមួយគ្នានេះ អ្នកនាង សួស វីហ្សា ក៏បានបង្ហោះរូបថតរថយន្តដ៏ស្រស់ស្អាតជាច្រើនសន្លឹកនៅព្រលប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ហើយរៀបរាប់ថា «ស្វាគមន៍សមាជិកថ្មី នេះជាកាដូរដែលស្វាមីរបស់ខ្ញុំគាត់បានទិញជូនខ្ញុំនាឱកាសខួបអាពាហ៍ពិពាហ៍គម្រប់2ឆ្នាំ
គ្មានពាក្យអ្វីក្រៅពីពាក្យថារំភើប អូនសូមអរគុណដល់លោកប្តីដ៏ល្អរបស់អូន ដែលតែងតែបំពេញនូវក្តីប្រាថ្នារបស់អូនជានិច្ច អរគុណបងសម្រាប់ការលះបង់គ្រប់យ៉ាង អូននិងកូនស្រលាញ់បងណាស់»៕ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖