មាន​សង្ឃឹម​ហើយពេលនេះ​! អ្នកស្រី ទ្រី ដា​ណា រំភើបចិត្ត​ ពេល​ឃើញ​បវរកញ្ញា​ខ្មែរ ឡើង​ឆាក​អន្តរជាតិ ហើយ​សម្រេច​ជួយ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​កំពុង​ជោគជ័យ​លើ​មុខ​ជំនួញ​ហើយ​នោះ​, មួយ​រយៈ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញថា អ្នកស្រី ទ្រី ដា​ណា បាន​ចូលរួម​ចំណែក​យ៉ាង​ផុស​ផុល​ក្នុង​ការ​លើកស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ តាមរយៈ​ការ​លើកទឹកចិត្ត និង​ឧបត្ថម្ភ​ជា​ថវិកា​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ជាក់ស្ដែង នៅ​ល្ងាច​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ អ្នកស្រី បាន​បង្ហោះ​រូបថត​បវរកញ្ញា​តំណាង​ជាតិខ្មែរ ហើយ​បង្ហាញ​អារម្មណ៍​ដូច្នេះ​ថា «​រំភើបចិត្ត​ពេល​ឃើញ​បវរកញ្ញា​ខ្មែរ​យើង​ឡើង​ឆាក​អន្តរជាតិ​ម្ដងៗ នាង​ខ្ញុំ​ជួយ 5000$ ដើម្បី​បោះឆ្នោត​តាម App ស្មើនឹង 5500 Votes ខំប្រឹង តស៊ូ​ឡើង​ប្អូនស្រី ត្រូវ​ចាំ​ថា ប្អូន​ជា​បវរកញ្ញា​តំណាង​ជាតិ​យើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហើយ​យើងទាំងអស់គ្នា រង់ចាំ​គាំទ្រ​ផ្ដល់​កម្លាំងចិត្ត​ជានិច្ច សូម​គាំទ្រ ការបោះឆ្នោត​តាម App Star Phone សល់​ពេល ៣​ថ្ងៃ​ទៀត ដើម្បី​បវរកញ្ញា​កម្ពុជា​យើង​បាន​ឈានចូល Top 10 វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី Miss Grand International»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ អ្នកស្រី​ទ្រី ដា​ណា បាន​លើកឡើងថា «​ចែ​ដា​ណា​ចេញមុខ​ប្រាកដជា​ឈ្នះៗ​, រំភើបចិត្ត​ជំនួស Miss Grand យើង​ណាស់ អរគុណ​បងស្រី​ទឹក​ចិ​ត្ដ​ដ៏​ប្រពៃ​, អរគុណ​បងស្រី​ដែល​តែងតែ​ជួយ​ដល់​​បវរកញ្ញា​យើង​, ឃើញ​ចែ​ដា​ណា​ជួយ​បែបនេះ​ក្នុងនាម​ប្អូន​ជា​សប្បាយចិត្ត​ណាស់​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Cambodia មានសង្ឃឹម​ហើយ​ពេលនេះ​, ពិតជា​ល្អ​ណាស់​បងស្រី​យើង​ជា​ខ្មែរ​ត្រូវ​ជួយ​ខ្មែរ​, ជូនពរ​ជោគជ័យ​ក្នុង​ការ​ប្រឡង ទទួល​បាន​ជ័យ​លាភី​ណា​ក្មួយ​ស្រី ដើម្បី​ក​ម្ពុជា​, ពួក​យើង​ពិតជា​អរគុណ​ដែល​អ្នក​មីង​បាន​ជួយ​អោយ​ខ្មែរ​មាន​មុខមាត់​លើ​ឆាក​អន្តរជាតិ​, បងស្រី​ចិត្តល្អ​ប្រពៃ​ខ្ញុំ​ស្រលាញ់​បងស្រី​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment