អស្ចារ្យណាស់! ជា​គ្រូពេទ្យ​ទេ តែ​ធ្វើ​Reaction​បទ «​វីរនារី​» ទាក់ចិត្ត​មនុស្ស​គ្រប់គ្នា សូម្បីតែ​អ្នកដឹកនាំ​បទ​នេះ ក៏​លើកឡើង​ដែរ​ ថា​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ទំនងជា​បាន​ជ្រាប​រួចមកហើយ​នូវ​ព័ត៌មាន ដែល​តារាចម្រៀង ទេព បូ​ព្រឹក្ស និង​គូស្នេហ៍ បាន​ចំណាយលុយ​រហូត​ទៅដល់​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ផលិត​វីដេអូ​ចម្រៀង​បទ «​វីរនារី​» ដើម្បី​តំណាង​ឲ្យ​ប្រជាជន​ខ្មែរ​ទាំងមូល​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ក្រោយ​ផលិត​រួចរាល់​MV​ចម្រៀង​នេះ ក៏​ចេញ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងទៅ ដោយ​ទទួល​បានការ​សាទរ​យ៉ាងច្រើន​លើសលប់​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ និង​មាន​អ្នកយក​ទៅធ្វើ​Reaction​ព្រោងព្រាត​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ក្នុងចំណោម​អ្នកធ្វើ​Reaction ជាច្រើន​នាក់​នោះ មានតែ​វេជ្ជបណ្ឌិត Sem Ratana​ប៉ុណ្ណោះ ដែល​បាន​ពន្យល់​យ៉ាង​លម្អិត ហើយ​ទទួលបាន​ការលើក​សរសើរ​ពី​សំណាក់​អ្នកដឹកនាំ​MV​បទ​នេះ​ ដោយផ្ទាល់​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ក្រោយពី វេជ្ជបណ្ឌិត វ័យក្មេង​រូបនេះ ធ្វើ Reaction​រយៈពេល​មិន​ដល់​២៤​ម៉ោង​ផង មាន​អ្នក​បញ្ចេញមតិ​ជិត​១​ពាន់ ហើយ​ឃើញថា សុទ្ធតែ​ការលើកសរសើរ​ទាំងអស់​។ ពួកគេ លើកឡើង​ស្រដៀងៗ​គ្នា​ដូច្នេះ​ថា «​សូម​ស​សើ​របង​ដោយស្មោះ នេះ​ជា reaction/review ដែល​ល្អ​បំផុត​ចំពោះ​បទ Top of the lady! អរគុណ​បង​សម្រាប់​ការ​ចំនាយពេល​លើ​ការស្រាវជ្រាវ និង​បង្កើត​វី​ឌី​អូ​នេះ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូម​អរគុណ​បង​ខ្លាំងណាស់​ដែល​បានបង្ហាញ​និង​ពន្យល់​អោយ​កាន់តែច្បាស់​ពី​សិល្បៈ និង វប្បធម៌ ប្រពៃណី ខ្មែរ​យើង​អោយ​ប្អូន និង កូន​ខ្មែរ​ជំនាន់​ក្រោយ​យល់ គោរព ប្រតិបត្តិ​តាម​ថែរក្សា​នូវ​អ្វី​ដែល​ដូនតា​ខ្មែរ​យើង​បាន​បន្សល់ទុក​, ស្ដាប់​និង​ទស្សនា mv ព្រឺ​សម្បុរ​មធ្យម ងំ​ស្ដាប់​បង​ពន្យល់​បកស្រាយ​ព្រឺ​សម្បុរ​ក​ម្រិត​ទ្វេដង​ពិត​អស្ចារ្យ​ខ្លាំងណាស់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​អស្ចារ្យ​! ខ្ញុំ​ពេញចិត្ត​និង​ការពន្យល់រ​បស់បង​ខ្លាំងណាស់ លំអិត ច្បាស់លាស់ ជាពិសេស ខ្ញុំ​ពេញចិត្ត​បំផុត​ត្រង់​ថា បង​ពន្យល់​អំពី​ប្រវត្តិ​នៃ​សម្លៀកបំពាក់​នីមួយៗ​,​ឈ្មោះ​របាំ និង ល្ខោន​នីមួយៗ នៅក្នុង​បទ​ចម្រៀង​បាន​យ៉ាង​លំអិត​។ នេះ​បាន​ហៅ​អ្នក Reaction ពិតប្រាកដ​។​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Reaction លោកគ្រូ ខ្ញុំ​មើល​ជក់ចិត្ត​ដល់​ចប់ ខុសពីរ​reaction អ្នក​ផ្សេងទៀត បទ​នេះ​អស្ចារ្យ​លើស​ដើម​ពេល​បាន​មើល​reaction លោកគ្រូ ពិត​ជាមាន​មោទនភាព​ណាស់​, ពិតជា​ការបកស្រាយ​យ៉ាង​ល្អ​ដើម្បីអោយ​កូន​ខ្មែរ​មានការ​យល់ដឹង​កាល​តែ​ច្បាស់ ដើម្បី​កុំអោយ​មាន​ការយល់ច្រលំ​កាន់តែ​ជ្រៅ​ទៅ ជាពិសេស​អ្នក​ដែល​មិនបាន​រៀនសូត្រ​ពី​ប្រ​វត្ត​របស់ខ្លួន​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះអ្នកដឹកនាំMVបទនេះវិញ បានខំមិនក្រោមReactionខាងលើជាភាសាអង់គ្លេសថា «I saw all the reaction in youtube, but you are the best reaction. Thank you bro for your explain, there’re all correct what the meaning in this mv! ( From Director This MV)»៕ សូមទស្សនាវីដេអូ ពន្យល់លម្អិតខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment