ក្រោយពីលែងលះជាមួយស្វាមី និងអោបក្រសោបយកកូនស្រីបណ្ដូលចិត្តមកចិញ្ចឹមបីបាច់ថែទាំយ៉ាងយកចិត្តដាក់តែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំនោះ, បច្ចុប្បន្ន ស្រីអ៊ីត ហាក់មិនទាន់បើកទម្លាយចំណងស្នេហ៍ជាមួយបុរសណាម្នាក់ឡើយ។
ទោះយ៉ាងណា កន្លងមក តារាកំប្លែងមានដើមកំណើតមកពីស្រុកគងពិសី ខេត្តកំពង់ស្ពឺរូបនេះ ក៏ត្រូវបានអ្នកគាំទ្រដាក់ការសង្ស័យថា កំពុងមានទំនាក់ទំនងស្នេហាស្អិតល្មួតជាមួយតារាសម្ដែងប្រុសរាងសង្ហាម្នាក់ ក្រោយឃើញបណ្ដើរគ្នាយ៉ាងផ្អែមល្ហែមជាញឹកញយនៅទីសាធារណៈ ជាពិសេសការងារសិល្បៈ និងកម្មវិធីនានា។
ដោយឡែក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្រីអ៊ីត បានបង្ហោះរូបថត និងសារយ៉ាងភ្ញាក់ផ្អើលថា «ថាមែនៗ អរគុណខ្លួនឯង ដែលបានដូចបំណង មក2តាម៉ង សប្បាយចិត្តស្ទើរហោះ ឡើងស្រក់ទឹកភ្នែកចង់បានភ្លោះយូរហើយ ហើយពេលនេះក៏បានដូចបំណងពិតមែន ឥលូវអ៊ំសួរឯង បើចឹងពិតមែនមិនដឹងសប្បាយចិត្តប៉ុណ្ណាទេ…
ព្រោះថាអេកូមួយនេះ គឺមិនមែនជារបស់ខ្ញុំឡើយ ឃើញគេផុសចេះតែយកផុសដែរទៅ អោយមានកូនតាមណាបើគ្មានប្ដីផងនឹង ( កុំអោយស្ត្រេសពេក កាត់បន្ថយការធុញថប់ សូមអរគុណខំតាមដាននាងខ្ញុំស្រីអ៊ិត»។
តាមរយៈនេះ មានការលើកឡើងថា «ក្មួយខំតែអរ, ដាច់ចង្កេះម៉ងបង, ជូនពរបងសុខភាពល្អទាំងម៉ាកទាំងកូន, ខ្ញុំបានអានអត្ថបទស្រីអីត រួចរាល់ហើយមានអារម្មណ៍ថារំភើបជំនួស…ខ្ញុំអានបណ្តើរ ស្រក់ទឹកមាត់បណ្តើរ ស្មានតែមែនទែនយី…ចេះចឹងកើតអាមួយនេះខិខិខិ, មើលចែ ហ ខំតែអរជំនួស»៕