បន្ទាប់ពីប្រកាសចែកផ្លូវគ្នារយៈជាង៣ខែ ប្ដីប្រពន្ធតារាសម្ដែងលោក ស៊ុក សុភា ត្រូវបានមហាជនដាក់ការសង្ស័យថា បានជានាគ្នាឡើងវិញ ខណៈបានឃើញអ្នកនាង Sarina lucky luy អតីតភរិយាលោក ស៊ុក សុភា ទម្លាយសារឆ្លើយឆ្លងមួយ ។
ពាក្យពេចន៍រំលេចការឆ្លើយឆ្លងគ្នាយ៉ាងផ្អែមល្ហែមដូចជាគូស្នេហ៍ថ្មីថ្មោងនៅលើបណ្ដាញសង្គមតេឡេក្រាម ដែលបញ្ជាក់ថា ជាស្នេហារន្ទះបាញ់ និងដាក់ឈ្មោះសុទ្ធតែប្ដីពីអ្នកនាង Sarina lucky luy បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល កើតទាំងមន្ទិលថា ប្ដីប្រពន្ធមួយគូនេះត្រូវរូវគ្នាវិញហើយឬយ៉ាងណា?
ពាក់ព័ន្ធនឹងករណីនេះ យើងក៏មិនអាចសន្និដ្ឋានថា លោក ស៊ុក សុភា និងភរិយា ពិតជាត្រូវរូវគ្នាវិញ ឬយ៉ាងណានោះឡើយ ដ្បិតក្នុងសំណេរដែលអ្នកនាង សារីណា បង្ហោះនោះក៏មិនបានបញ្ជាក់ថា នរណានោះដែរ ដោយនាងគ្រាន់តែរៀបរាប់ថា៖ «ស្នេហារន្ទះបាញ់ សូម្បីតែរលកធាតុឱកាស ក៏មិនអោយជួបគ្នាបានដែរ ខ្សោយសេវ៉ារហូត ចង់ដឹងថាតើបានជួបឬព្រាត់ សូមរង់ចាំមើលរន្ទះឈប់បាញ់ឬអត់?» ។
គួរបញ្ជាក់ដែរថា ក្រោយប្រកាសលែងលះគ្នានឹងស្វាមី គឺលោក ស៊ុក សុភា កាលពីប៉ុន្មានខែមុន ស្រាប់តែថ្មីៗនេះអ្នកនាង សារីណា បានទម្លាយសារឆ្លើយឆ្លងដ៏ផ្អែមល្ហែមមួយ ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលលោក ស៊ុក សុភា កំពុងតែរំសាយកង្វល់នៅកម្ពុជា ។
ហើយសារឆ្លើយឆ្លងល្អូកល្អិនស្ដាប់ទៅដូចជាភាសាប្ដីប្រពន្ធនោះ ក៏បានធ្វើឱ្យមហាជនជាច្រើនមានការសង្ស័យថា ប្ដីប្រពន្ធមួយគូនេះបានត្រូវរូវគ្នាវិញ? ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖