គេនៅចាំបានថា ពិធីការិនី សុខ សោម៉ាវត្តី បានរៀបការជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ កាលពី ខែវិច្ឆិកា ឆ្នាំ ២០១២ ប៉ុន្តែ បានចែកផ្លូវគ្នាកាលពីឆ្នាំ២០១៤ បន្សល់នូវចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះចាស្មីន «Jasmine» កើតនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣។
ទោះយ៉ាងណា អ្នកនាង មិនរស់នៅឱបអតីតកាលនោះឡើយ ដោយបច្ចុប្បន្ន កំពុងតែសាងសម្ព័ន្ធភាពស្នេហាដ៏ផ្អែមល្ហែមជាមួយកីឡាករ លីវ៉ា ហេទ ក្រោយពីមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល៤ឆ្នាំកន្លងមកនេះ។
ជាក់ស្ដែង ថ្មីៗនេះ សុខ សុម៉ាវត្តី បានបង្ហោះរូបថតសាងភាពផ្អែមល្ហែមជាមួយ កីឡាករ លីវ៉ា ហេទ ជាច្រើនសន្លឹក ហើយអះអាងថា «អតីតកាល កាន់តែអោបកាន់តែធ្ងន់ អ្នកណារស់នៅជាមួយអតីតកាល ក៏នៅបន្តទៀតចុះ តែខ្ញុំរស់នៅជាមួយបច្ចុប្បន្ន និងអនាគតហើយចា៎។ គាត់សាមញ្ញ ខ្ញុំសាមញ្ញ មិនមានអ្វីអស្ចារ្យជាងអ្នកណា តែយើងមានក្ដីសុខពិត»។
តាមរយៈនេះ តារាសម្ដែង ដួង ហ្សូរីដា បានលើកឡើងថា «កាលនោះអោបបងហើយប្រាប់ថា បុរសម្នាក់នេះល្អហួសបងអើយ មិនដែលចេះទុកលុយមួយសេនក្នុងខ្លួន យកមកអោយទាំងអស់ មិនដែលដើរលេងចោលយើងទេ»។
ជាការឆ្លើយតប អ្នកមេម៉ាយក្ដៅស្រួយសុខ សុម៉ាវត្តី បានបញ្ជាក់ថា «ចា៎បងស្រីសំលាញ់ច្រើនឆ្នាំហើយគាត់មិនដែលប្ដូរទេ នៅតែជាមនុស្សល្អ ប្រុសល្អដដែល»។ ទោះយ៉ាងណា ក៏មានមតិខ្លះបានដាស់តឿណ សុខ សោម៉ាវត្តី កុំសូវអួតពេក បើសិនបែកគ្នា មិនសូវខ្មាសគេ៕