សម្ដេចក្រុមព្រះ យាង​សោយ​ព្រះ​ទិវង្គត​ក្នុង​ព្រះជន្ម​៧៧ ព្រះវស្សា ដោយសារតែ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យោង​សោយ​​ព្រះ​ទិវង្គត ក្នុង​ព្រះជន្ម​៧៧ ព្រះ​វង្សា នា​សាធារណរដ្ឋ​បារាំង ជាទី​ ដែល​ព្រះអង្គ បាន​គង់​ប្រថាប់​ព្យាបាល​ព្រះ​រោគា​។ ព្រះអង្គ​យាង​សោច​ទិវង្គត នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ព្រះ​នាង​តូច ជេន ​ណា បាន​បញ្ជាក់​នៅ​ព្រលប់​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ដូច្នេះ​ថា «​ខ្ញុំម្ចាស់ ស្លុតរន្ធត់​រំជួលចិត្ត​ជា​ពន់ពេក​ចំពោះ​ការ​យាង​សោយ​ព្រះ​ទិវង្គត​របស់​សម្តេច​តា​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​ឧ​ត្ត​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នា​វេលា​ម៉ោង ៩:៤០​នាទី​ព្រឹក ត្រូវ​នឹង​ម៉ោង ៣:៤០​នាទី​រសៀល​ម៉ោង​នៅ​ភ្នំពេញ ក្នុង​ព្រះជន្ម​៧៧​ព្រះវស្សា​នៅ​ប្រទេស​បារាំង ក្នុងពេលដែល​ព្រះអង្គ​កំពុង​គង់ប្រថាប់​ព្យាបាល​ព្រះរោគ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំម្ចាស់ និង​សមាជិក​សមាជិកា​នៃ​ក្រុមហ៊ុន NCJ Empire Studio សូម​បួងសួង​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​តា​ក្រុមព្រះ ស្តេចយាង​ទៅកាន់​បរមសុខ​ឋាន​កុំបី​ឃ្លាងឃ្លាត​ឡើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី បាន​ជូនដំណឹង​ដ៏​ក្រៀមក្រំ នៅ​យប់​ថ្ងៃ​ដដែល​នេះ ដែរ​ថា «​សូម​ថ្វាយ​មហា​ព្រះរាជ​កុសល ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម ព្រះប្រធាន​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ព្រះប្រធាន​គណបក្ស​ហ្វុ​ន​ស៊ិន​បុ​ិ​ច ស្តេចយាង​ទៅកាន់​ទីឋាន​ព្រះ​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​សោយ​ព្រះ​ទិវង្គត ក្នុង​ព្រះជន្ម ៧៧ ព្រះវស្សា នា​សាធារណរដ្ឋ​បារាំង វេលា​ម៉ោង ៣:៤០​នាទី ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​ព្រះ​ជរាពាធ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ព្រះអង្គ ព្រះ​ប្រសូត​នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​១៩៤៤ នា​រាជធានី​ភ្នំពេញ ទ្រង់​ជា​ព្រះរាជ​បុត្រា នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល នាដ​ការី នៃ​របាំ​ព្រះរាជ​ទ្រព្យ​»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment