គេនៅចាំបានថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ ឌីជេណាណា បានបង្ហាញមុខកូនរបស់ខ្លួន ប៉ុន្តែកូនប្រុសរបស់នាងរូបនេះ កើតតាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០មកម្ល៉េះ គិតមកទល់នឹងពេលនេះមានរយៈពេលជិត១ឆ្នាំហើយ។
នៅពេលនោះ អ្នកគាំទ្រប្រហែលជាមានចម្ងល់ហើយថាតើហេតុអ្វី បានជាឌីជេ ណាណា ទុករយៈពេលរហូតដល់ទៅ៥ថ្ងៃ ទើបបង្ហាញមុខកូនជាសាធារណៈ ឲ្យមហាជន ពិសេសអ្នកគាំទ្រ បានឃើញនោះ ស្របពេលគូស្នេហ៍ល្បីឈ្មោះក្នុងបណ្ដាញសង្គមផ្សេងទៀត តែងតែបង្ហាញមុខកូនរបស់ពួកគេ ក្រោយពីកើតភ្លាមៗនោះ។
យោងតាមវីដេអូរយៈពេលជាង២នាទី ដែលឌីជេ ណាណា បង្ហោះចូលទំព័រហ្វេសប៊ុករបស់ខ្លួន នៅពេលនោះ ឃើញថា មូលហេតុ ដែលរូបនាងទុករយៈពេលរហូតដល់ទៅ៥ថ្ងៃនេះ ទើបបង្ហាញមុខកូនរបស់ខ្លួនឈ្មោះ បញ្ចណាដាវីន នេះ ដោយសារតែក្នុងរយៈពេលនេះ អ្នកនាង និងស្វាមី មិនបានដេកមិនបានពួននោះទេ ហើយដែលសំខាន់រូបនាង និងស្វាមី ត្រូវការពេល១០០ភាគរយសម្រាប់កូន។
ដោយឡែកនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ស្រាប់តែគេប្រទះឃើញ ឌីជេណាណា រាំកាច់រាង គ្រលែងខ្លួន របៀបហាត់ប្រាណ ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះកម្រឃើញ អ្នកនាង ធ្វើបែបនេះខ្លាំងណាស់។
បង្ហោះភ្ជាប់ជាមួយវីដេអូ រាំគ្រលែងខ្លួននោះ ឌីជេណាណា បានសរសេរCaptionថា «ប៉ាអូនវីនធ្វើស៊ីសាហាវ…និយាយមែន គ្មាននរណាសាំជាងប្ដីខ្ញុំទេ! ប្រពន្ធចូលចិត្ត Hip Hop ប្តីបុរាណចំ ចេញទៅជាចឹងទៅ។ បទចម្រៀងដែលខ្ញុំស្ដាប់ក្នុងត្រចៀកពេលហាត់ប្រាណ និងបទចម្រៀងដែលប្ដីបញ្ចូលសំលេង ខុសគ្នាដាច់ស្រលះ។ ហួសចិត្តពេក បង្ហោះឲ្យប្រិយមិត្តបានសើចដែរម៉ងទៅ»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «សំខាន់មិនចង់ជឿថា បងរាំចេញទេបង ពេលកំពុងស្តាប់ចម្រៀងស្លូ, បងវះហើយប៉ុន្មានខែទើបយើងអាចហាត់ប្រាណដូចបងបាន, នរណាមិនស្គាល់បងស្រីខ្ញុំ DJ NaNa កាលរាំនៅសួនមុខវត្តបទុម»។
ឆ្លើយតបនឹងខំមិនទាំង៣ខាងលើនេះ ឌីជេណាណា បានបញ្ជាក់ថា «ប្តីបញ្ចូលភ្លេងតាមក្រោយទេ ពេលហាត់បងស្តាប់បទ hip hop តើ, 2ខែ, ក្មេងយាមសួនស្មោះ…ហាហាហា»៕ ដើម្បីជ្រាបកាន់តែច្បាស់ទៀតនោះ សូមទស្សនា វីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖