រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង លោក អ៊ីណូ ជាតារាចម្រៀងខ្មែរម្នាក់ សព្វថ្ងៃកំពុងមានសន្ទុះការចាប់អារម្មណ៍មិនចាញ់តារាផ្សេងឡើយ ខណៈការងារសិល្បៈក៏ដើរ ខាងការរកស៊ីជំនួញផ្ទាល់ខ្លួនក៏កំពុងតែមានសន្ទុះដើរទៅមុខលឿន ហើយជីវិតឯកជនវិញ ក៏រីករាយមិនណយដែរ
បើងាកត្រលប់ កាលពី២ខែមុននេះ តារាចម្រៀង អ៊ីណូ ធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់ខ្លួន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ស្ងាត់ៗដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យនឹងគ្នា រីឯសម្រស់អនាគតភរិយាវិញ ស្រស់ស្អាតខ្លាំង ដោយក្នុងនោះ គេឃើញ មានមហាជនជាច្រើន បានជូនពរឲ្យគ្រួសារថ្មី ទទួលសុភមង្គល។
ទន្ទឹមនឹងនេះ ក្រោយភ្ជាប់ពាក្យបាន២ខែរួចហើយនោះ ស្រាប់តែពេលនេះ លេចតម្រុយភរិយារបស់តារាចម្រៀងប្រុសរូបនេះ កំពុងពពោះកូនដំបូង ដែលធ្វើឲ្យ រូបលោកកំពុងត្រៀមទទួលសមាជិកថ្មី ក្លាយជាលោកប៉ាគេ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
នេះបើយោងតាម ការសរសេរក្នុងប្រអប់បញ្ចេញមតិ ក្នុងការបង្ហោះសារមួយរបស់ តារាចម្រៀងប្រុសរូបនេះ ដែលរូបលោក សរសេរថា «ជឿអត់ ខ្ញុំតស៊ូម្នាក់ឯងតាំងពី 2006 រហូតដល់ឥឡូវ» ស្រាប់តែ ភរិយាចូលទៅឆ្លើយក្នុងប្រអប់បញ្ចេញមតិ បញ្ជាក់យ៉ាងដូច្នេះថា ៖
ចុះពេលនេះមានអូននិងកូនស៊ូជាមួយបងហេីយ រីករាយឡេីងប៉ាប៉ា អូននិងកូននៅចាំលេីកទឹកចិត្តបង អូននៅចាំមេីលភាពជោគជ័យបងជានិច្ច៕
ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖