បើទោះជាវ័យកាន់តែជ្រេ និងមានកូនកំលោះក្រមុំក៏ពិតមែន ប៉ុន្តែតារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ ហាក់មិនចាស់ទៅតាមវ័យសោះឡើយ ពោលពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថា មេម៉ាយចាយរាងរូបនេះ តែងតែបង្អួតសម្រស់ និងភាពហ៊ឺហាជាប្រចាំ ។
បើនិយាយពីការលេងខ្លួនវិញ ក្មេងៗវ័យជំទង់ល្មមៗមិនអាចតាមទាន់មេម៉ាយកូនបីរូបនេះឡើយ ដោយមើលពីការស្លៀកពាក់ទាំងបែបស៊ិចស៊ី និងបែបប្រពៃណីបុរាណ គឺដឹងតែខ្ញង់តែម្ដង ។ អ្វីដែលកាន់តែពិសេសនោះ គឺទ្រព្យរបស់ ប្រដាប់ប្រដាប្រើប្រាស់ដូចជា រថយន្ដទំនើប ផ្ទះសម្បែង ក៏តារាស្រីវ័យជ្រេរូប
នេះ មានមិនខ្វះនោះដែរ ។
ជាក់ស្ដែងកាលពីពេលកន្លងទៅ ឈួន សុវណ្ណឆៃ បានទិញរថយន្ដទំនើបមួយគ្រឿងតម្លៃរខ្ទង់សែនដុល្លារបន្ថែមទៀត ខណៈដែលរថយន្ដនៅក្នុងផ្ទះមានជាច្រើនគ្រឿង និងស្ទើរតែគ្មានកន្លែងដាក់ផង ។ បើទោះជាយ៉ាងណា អ្នកនាង ឈួន សុវណ្ណឆៃ ក៏ត្រូវបានគេដឹងថា នាងនៅតែរក្សាការងារអាជីពសិល្បៈ ហើយជារឿយៗអ្នកនាងតែងតែបញ្ចេញបទចម្រៀងថ្មីៗឱ្យទស្សនិកជនបានស្ដាប់កម្សាន្ដផងដែរ ។
គួរបញ្ជាក់ផងដែរថា តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ បានជាប់ឈ្មោះជាស្ត្រីមេម៉ាយ បន្ទាប់ពីបានលែងលះគ្នាជាមួយសា្វមី កាលពីកំឡុងឆ្នាំ២០១៤ ។ បច្ចុប្បន្នតារាចម្រៀងរូបនេះ នៅតែបន្តស្ពាយឈ្មោះជាស្ត្រីមេម៉ាយ ហើយក៏និយមលេងខ្លួនបែបហ៊ឺហា និងស៊ិចស៊ីខ្លាំងផងដែរ រហូតមានការលើកឡើងថា អ្នកនាង ឈួន សុវណ្ណឆៃ ចាស់តែវ័យ តែរូបសម្រស់មិនចាស់ទៅតាមវ័យឡើយ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖